ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- រាជរដ្ឋាភិបាលកម្ពុជាលែងឆ្លើយតបជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយប្រតិកិយានិងក្រុមឧទ្ទាមក្រៅច្បាប់ហើយ = កិច្ចការត្រូវធ្វើគឺធ្វើតែម្តង?

២- ការជួលអគារ ផ្ទះ ឬទីតាំងផ្សេងៗមានកិច្ចសន្យាជួលច្បាស់លាស់ = បើភាគីអ្នកជួលយកទៅធ្វើអ្វីខុសច្បាប់ ត្រូវទទួលខុសត្រូខ្លួនឯង ម្ចាស់ផ្ទះ និងទីតាំងមិនពាក់ព័ន្ធទេ?

៣- បើទីតាំងបនល្បែងសុទ្ធតែមានឧក្រឹដ្ឋកម្មឆបោក = អញ្ចឹងនៅប្រទេសណាដែលមានកាស៊ីណូ សុទ្ធតែមានបទល្មើសឆបោកដូចៗគ្នា?

៤- សត្វពីងពាងមានទោសដោយសារតែគូថ = សត្វខ្លះជាប់គុកឬស្លាប់ខ្លួនដោយសារតែមាត់?

៥- ដោយសារតែមាត់ = លោក រ៉ុង ឈុន បានទទួលដីកាកោះហៅរបស់តុលាការឲ្យចូលខ្លួនជាកាដូឆ្នាំថ្មី២០២៥។

៦- ឧក្រឹដ្ឋជនឆបោកតាមអនឡាយសុទ្ធតែជាជនបរទេស = ដែលត្រូវសមត្ថកិច្ចខ្មែរចាត់វិធានការណ៍ចាប់បញ្ជូនទៅស្រុកដើមវិញជាបន្តបន្ទាប់?

៧- ឆ្លងចរន្តអគ្គីសនីនៅទីធ្លាក្រៅបរិវេណវាំងសោះ = ក្រុមឧទ្ទាមក្រៅច្បាប់មួលបង្កាច់ថាដុតវាំង?

៨- បើនិយាយបំផ្លើសយ៉ាងហ្នឹង = ថ្ងៃអន្សាវាជិតមកដល់ហើយ?

៩- អ្នកណាក៏ដោយមានលុយទិញដីឬផ្ទះនៅបរទេស = បើទិញបានគឺជាការត្រូវច្បាប់ ហើយលុយក៏ស្របច្បាប់ដែរ?

១០- បើចង់ឲ្យប្រជាជនខ្មែរងើបបះបោរលុះត្រាតែមានក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសចូលទៅដឹកនាំ = ចង់ដឹងលទ្ធផលយ៉ាងណា សាកមើលទៅពួកអាអាយុខ្លី? ៕

ដោយ ៖ សិលា


ចែករំលែក៖