ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសជាអ្នកចំរៀង និងលេងភ្លេងតាមរោងការ ចិត្តស្មើ នរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កូនប្រុសជាអ្នកចំរៀងតាមរោងការ ចិត្តស្មើនរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ ! តើខួរក្បាលអ្នកសាងមកអំពីអ្វី បើគ្មានដឹងគុណអ្នកផ្តល់កំណើតសូម្បីបន្តិច ? 

(សូមសង្ខេបនៅកំពង់ធំ -ប៉ូលីសចាប់ខ្លួនបានហើយ ពីរឿងកូនវាយឪពុកម្ដាយកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ (អាចស្រវឹងហើយបែកថ្នាំមើល៍ទៅ ឬចិត្តជានរក ? )

សូមបញ្ជាក់ថា ៖ ហេតុការណ៍ដ៏ព្រៃផ្សៃនេះ បានកើតឡើង នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។  ក្នុងហេតុការណ៍ដំបូងថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ជនបង្ករឈ្មោះ រាត្រី បានមកពីលេងភ្លេង ហើយក៏ឡើងឡានឈ្នួលមកផ្ទះវិញ នៅវេលាម៉ោង 3:00នាទី រសៀល។ រាត្រីក៏បានមកដល់ផ្ទះ ក្នុងសកម្មភាពធម្មតា ចុះមកនិយាយធម្មតាជាមួយម៉ាក់នៅវេលាម៉ោង 4:30 នាទីល្ងាច រាត្រីក៏បានទៅកម្មវិធីខួបកំណើតរបស់មិត្តភក្កិមួយកន្លែង ហើយនៅវេលាម៉ោង 7:00នាទី យប់ រាត្រីក៏ត្រឡប់មកវិញក្នុងស្ថានភាពស្រវឹង ហើយក៏និយាយពាក្យសម្ដីប្លែកៗ ពាក្យសម្ដីឌឺដងមិនសមរម្យ រហូតដល់ប្រើអំពើហឹង្សាទៅលើឪពុក-ម្តាយរបស់ខ្លួន។

ក្រោយពីធ្វើសកម្មភាព វ៉ៃឪពុកម្តាយស្ទើរស្លាប់ ជនទំនើងកូនតរិច្ឆានមិនញញើតច្បាប់ឡើយ ទើបសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានការបង្ហោះដ៏ព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម Facebook ! ចំពោះរបាយការណ៍នគរបាលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនទាន់ទទួលបាននៅឡើយទេ រងចាំផ្សាយលម្អិតនៅពេលក្រោយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖