ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃសុក្រទី០៣ ខែមករា ឆ្នាំ២០២៤ មានកិត្ដិយសសូមជម្រាបជូន សាធារណជន អ្នកនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុក និងTik Tok និងបណ្ដាញផ្សេងទៀត ជ្រាបថា៖ បច្ចុប្បន្នប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យសមត្ថកិច្ចអនុវត្តវិធានការក្ដៅចំពោះក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព និងដោយមានការចង្អុលណែនាំពីលោកអភិសន្ដិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានយកអស់កម្លាំងកាយចិត្ដឈរលេីស្មារតីទទួលខសត្រូវយកចិត្ដទុកខ្ពស់អនុវត្តវិធានការជំនាញដោយពង្រឹងគ្រប់បណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុក ០៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨៨ ព្រមទាំងគណៈគ្រប់គ្រងសាលា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងកំលាំងមហាជនល្អ ដេីម្បីលុបបំបាត់សកម្មភាពបទល្មើសបង្កឡើងដោយក្រុមក្មេងទំនើង និងជនបង្កអុកឡុកតាមមូលដ្ឋាន ផ្លូវជាតិ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ឬតំបន់កំសាន្ដទេសចរណ៍នានា។
យ៉ាងណាមិញសកម្មភាពក្មេងទំនេីងដែលត្រូវបានការអនុវត្ដវិធានការអប់រំ ធ្វើកិច្ចសន្យា និងបានកែខ្លួនហេីយនៅតែមានបងប្អូនមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចតែងតែយកមកផុសចែករំលែកជាថ្មី ចំណុចនេះបានធ្វេីឲ្យមានការភាន់ច្រឡំពីសំណាក់បងប្អូនដែលធ្វេីការចែកចាយបន្ដជាថ្មីទៀត អ្នកលេងបណ្ដាញសង្គមខ្លះដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដេីម្បីបង្កេីនការចាប់អារម្មណ៍លេីផេកគណនីហ្វេសប៊ុក មួយចំនួនទៀតដើម្បីបំផុសឲ្យមានភាពជ្រួលច្របល់តែម្ដង ។
ខាងក្រោមនេះជាសំណូមពររបស់ក្រុមក្មេងទំនេីងដែលបានថតរូបវីដេអូ រួចផុសតាមបណ្ដាញ tik tok កាលពីថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ គិតមកដល់ថៃ្ងទី៣ ខែ មករា ឆ្នាំ២០២៥ នៅតែមានអ្នកយកមកផុស អ្នកស៊ែរ អ្នកចែកចាយបន្ដដោយក្មេងទំនេីងនោះក្លាយជាក្មេងល្អមានមុខរបរនិងស្ដាប់ដំបូន្មានឪពុកម្ដាយ លែងធ្វេីសកមមភាពជាក្រុម កន្លងមកពួកគេទាំងបួននាក់ មានឈ្មោះ ក្រុម B T K ឈ្មោះពេញបន្ទាយខ្មែរ មានម៉ូតូស្លាកលេខ កំពង់ស្ពឺ 1O-7114 ស្លាកលេខ កំពង់ស្ពឺ 1N-3966 ,កំពង់ស្ពឺ 1Y-7666 ។
បច្ចុប្បន្នម៉ូតូនេះបានលក់បន្ដទៅឱ្យអ្នកផ្សេងហេីយ។
សំណូមពរ សូមបញ្ឍប់ការយករូបភាពក្មេងទាំងនេះមកផុសចែកចាយបន្ដទៀត៕
ដោយ៖ តារា