ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសពៅនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024

ចែករំលែក៖

ភ្នំពេញ ៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024 ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបង្ហោះនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបង្ហោះថា, អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024 ។

សូមរំលឹកថា, កន្លងកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឡើងទទួលមេដាយមាសពីការប្រឡងគណិតវិទ្យា Singapore & Asian Schools Math Olympiad (SASMO)។

គួរជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។

កាលនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអបអរចំពោះកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុស ដែលទទួលបានមេដាយមាសគណិតវិទ្យានៅអាស៊ីនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរថា «ថ្ងៃនេះSethទទួលមេដាយមាសគណិតវិទ្យាតែប៉ាម៉ាក់មិនបានទៅអបអរកូន ដោយជាប់ភារកិច្ចរៀងៗខ្លួន មានតែវត្តមានលោកតា ម៉ាក់យាយ។ Daddy and mommy are so proud of you my boy 🥰»។

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

ដោយ ៖ សិលា 


ចែករំលែក៖