ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈរបស់កូរ៉េខាងត្បូងទាមទារយ៉ាងខ្លាំងឱ្យប្រធានាធិបតីស្តីទីបញ្ជាឱ្យការិយាល័យអង្គរក្សសហការគ្នា ដើម្បីចាប់ខ្លួនលោក Yoon Seok-youl

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣ ខែមករា ការិយាល័យស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈរបស់កូរ៉េខាងត្បូងបានថ្លែងថា ទទូចឱ្យលោក Choi Sang-mok ដែលជាអ្នកត្រួតពិនិត្យបញ្ជាការរបស់ការិយាល័យអង្គរក្ស និងជាប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង ចេញបទបញ្ជាឱ្យការិយាល័យអង្គរក្សសហការគ្នា ដើម្បីអនុវត្តដីការចាប់ខ្លួនលោក Yoon Seok-youl ។

    គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល ការិយាល័យស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈបានបង្ហាញពីឥរិយាបថដូចពោលខាងលើអំពីការមិនបានអនុវត្តដោយជោគជ័យនូវដីការចាប់ខ្លួនលោក Yoon Seok-youl ដែលត្រូវព្យួរមុខតំណែងជាប្រធានាធិបតី ។

 គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែមករា បុគ្គលិកការងារនៃស្ថាប័នប៉ូលីសកូរ៉េខាងត្បូងនិងស្ថាប័នស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានចូលគេហដ្ឋានរបស់ប្រធានាធិបតីស្ថិតនៅតំបន់Hannam ខណ្ឌYongsan ទីក្រុងសេអ៊ូល ដើម្បីចាប់ខ្លួនលោក Yoon Seok-youl  ប៉ុន្តែត្រូវបានអង្គរក្សរារាំង។ ភាគីទាំងពីរបានប្រឈមមុខដាក់គ្នាអស់រយៈប៉ុន្មានម៉ោង ទីបញ្ចប់ បុគ្គលិកការងារនៃស្ថាប័នប៉ូលីសកូរ៉េខាងត្បូងនិងស្ថាប័នស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានដកខ្លួនចេញ៕

ដោយ ៖ សិលា


ចែករំលែក៖