ព័ត៌មានទាន់ហេតុការណ៍៖

ស្លូវ៉ាគីប្រហែលនឹងបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែន ដើម្បីសងសឹកអ៊ុយក្រែនដែលកាត់ផ្តាច់ឧស្ម័នធម្មជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ដោយសារអ៊ុយក្រែនបដិសេធ មិនបន្ដ កិច្ចព្រមព្រៀង  បានជាការបញ្ជូន ឧស្ម័នធម្មជាតិ របស់ រុស្ស៊ី ទៅកាន់ អឺរ៉ុប ដោយឆ្លង កាត់ ទឹកដី អ៊ុយក្រែន ត្រូវបាន កាត់ផ្តាច់ ទាំងស្រុង នៅថ្ងៃដំបូង ឆ្នាំថ្មី។ ថ្ងៃទី២ខែមករា   លោកRobert FICO នាយក រដ្ឋមន្ត្រី ស្លូវ៉ាគី បានថ្លែងថា   ទង្វើ នេះ បាន ធ្វើ ឱ្យប៉ះពាល់ ដល់ ផលប្រយោជន៍ របស់ ភាគីស្លូវ៉ាគី ហើយ រដ្ឋាភិបាល ស្លូវ៉ាគី នឹង ពិគ្រោះពិភាក្សា អំពី វិធានការ សងសឹក ចំពោះអ៊ុយក្រែន ជម្រើស ដែល អាច មាន រួមមាន ការ បញ្ឈប់ ការផ្គត់ផ្គង់ អគ្គិសនី ដល់ អ៊ុយក្រែន។

  គេហទំព័រ «CCFR China state-controlled media » លោកRobert FICO បានបន្តថ្លែងថា   តំណាងស្លូវ៉ាគី នឹង ពិភាក្សាការងារ អំពី បញ្ហានេះ ជាមួយ គណៈ កម្មាធិការ សហភាពអឺរ៉ុប និង អ៊ុយក្រែន នៅទីក្រុង ព្រុចសែល នៅថ្ងៃទី៧ ខែមករា។ បន្ទាប់មក   រដ្ឋាភិបាល ស្លូវ៉ាគី នឹង ធ្វើ កិច្ចប្រជុំ ដើម្បី ពិភាក្សា អំពី វិធានការ ឆ្លើយតប។ យោងតាម ពាក្យសម្ដីរបស់លោក Robert FICO   បើសិនជាលះបង់ចោល ឧស្ម័នធម្មជាតិ របស់រុស្ស៊ី នោះបណ្តា ប្រទេស សហភាពអឺរ៉ុប នឹង ចំណាយ បន្ថែម ៦០ ប៊ីលាន ទៅ ៧០ប៊ីលាន អឺរ៉ូ ជារៀងរាល់ឆ្នាំ សម្រាប់ ការ ឡើងថ្លៃ ឧស្ម័ន និងអគ្គិសនី។

 គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសុន្ទរកថា នៅថ្ងៃដដែល លោក Robert FICO បានគូសបញ្ជាក់ ម្តងទៀតថា   ការបញ្ឈប់ បញ្ជូន ឧស្ម័នធម្មជាតិ ដោយឆ្លងកាត់ទឹកដី អ៊ុយក្រែន នឹងមាន ឥទ្ធិពល តិចតួច លើសេដ្ឋកិច្ច រុស្ស៊ី   ប៉ុន្តែអ្នកដែល ទទួលបាន ផលប្រយោជន៍ គឺអាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖