ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន៖ ប្រទេសចិននឹងអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនថ្មីសម្រាប់ការទិញទូរស័ព្ទដៃនិងផលិតផលឌីជីថលផ្សេងទៀត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកYuan Daអគ្គលេខាធិការរង នៃ គណៈកម្មាធិការជាតិ អភិវឌ្ឍន៍ និង កំណែទម្រង់ ចិន បាន ថ្លែង នៅក្នុង សន្និសីទ សារព័ត៌មាន មួយចំនួន ស្តីពី “សមិទ្ធផលនៃ ការអភិវឌ្ឍ សេដ្ឋកិច្ច ចិន ប្រកបដោយ គុណភាពខ្ពស់ ” នៅថ្ងៃទី ៣ខែមករា ថា   ឆ្នាំនេះ ចិននឹង អនុវត្តគោល នយោបាយ ផ្តល់ ឧបត្ថម្ភកធនថ្មី សម្រាប់ការ ទិញ ផលិតផលឌីជីថល ដូចជា ទូរស័ព្ទដៃ ជាដើម ហើយ នឹង ផ្តល់ឧបត្ថម្ភកធន ដល់ អ្នកប្រើប្រាស់ ជាបុគ្គល ក្នុងការ ទិញ ផលិតផលឌីជីថល ប្រភេទ៣ ដូចជាទូរស័ព្ទដៃ ថេបប្លេត និងនាឡិកាឆ្លាតវៃ ជាដើម។

    គេហទំព័រ «CCFR China state-controlled media » លោកYuan Da បានថ្លែងថា   នៅឆ្នាំនេះ នឹង បង្កើនទំហំ បំណុល ជាតិពិសេស រយៈពេល វែង ដោយ ទ្រង់ ទ្រាយ ធំ  ហើយ បង្កើនកម្លាំង នៃការ ពង្រីក អនុវត្ត គោលនយោបាយ”ជំរុញការធ្វើបច្ចុប្បន្នភាពលើ គ្រឿងសម្ភារៈ ទ្រង់ទ្រាយធំ និងផ្លាស់ប្ដូរការប្រើប្រាស់របស់ចាស់មកថ្មី “។(ហៅកាត់ ថា គោល នយោបាយ “ថ្មីពីរ “)។ “យើងនឹង ប្រកាសគម្រោង ជាក់ស្តែង ក្នុងការ បង្កើនកម្លាំង នៃការពង្រីក អនុវត្ត គោល នយោបាយ”ថ្មីពីរ”នៅឆ្នាំនេះ ក្នុង ពេលឆាប់ៗ  និង ណែនាំ គ្រប់ ទីកន្លែង ឱ្យ ធ្វើការ តភ្ជាប់ឱ្យ បាន រលូន និង ផ្លាស់ប្តូរ ដោយ មាន សណ្តាប់ធ្នាប់ នូវគោលនយោបាយ គាំទ្រ ពាក់ព័ន្ធ នៅពេលឆ្លងឆ្នាំ ដើម្បីខិតខំ សម្រេច បាននូវ ប្រសិទ្ធភាព ជាក់ស្តែង កាន់តែធំ៕

ដោយ ៖ សិលា


ចែករំលែក៖