អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក ជាច្រើន បាន ដកស្រង់ ពាក្យសម្តី របស់មន្ត្រី អាមេរិក ដែល មិនព្រមបញ្ចេញ ឈ្មោះ ឱ្យដឹងថា ក្រសួង ការបរទេស អាមេរិកបាន ជូនដំណឹង ដល់ ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ នៅថ្ងៃ ទី ៣ ខែមករាថា រដ្ឋាភិបាលរបស់លោក Biden គ្រោងនឹង លក់អាវុធ ដែលមានតម្លៃ ៨ប៊ីលាន ដុល្លារអាមេរិក ទៅឱ្យ អ៊ីស្រាអែល។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹង ឱ្យដឹងថា គណៈកម្មាធិការ ទំនាក់ទំនង កាទូត នៃ ព្រឹទ្ធសភា និង គណៈកម្មាធិការ ទំនាក់ទំនង កាទូត នៃ សភាតំណាងរាស្ត្រ ដែល បាន ទទួល សេចក្តីជូនដំណឹង នោះ នឹង ពិនិត្យ ពិភាក្សា អំពីសំណើ លក់អាវុធ នេះ ព្រមទាំង សម្រេចចិត្ត ថា តើ នឹង អនុម័ត ឬអត់។ ប្រសិន បើ ទទួលការ អនុម័ត ពី រដ្ឋសភា នេះនឹង ក្លាយជា ការលក់អាវុធ ទៅឱ្យអ៊ីស្រាអែល ចុងក្រោយ ក្នុង អាណត្តិកាល របស់រដ្ឋបាល លោកBiden។
គេហទំព័រ «CCFR China state-controlled media » យោងតាម ស្ថិតិ នៃ “គម្រោង អំពីការបង់តម្លៃ ក្នុង សង្គ្រាម” របស់ សាកលវិទ្យាល័យ Brownអាមេរិក ឱ្យដឹងថា ចាប់តាំងពី ការប៉ះទង្គិច ជុំថ្មីរវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល បាន ផ្ទុះឡើង នៅ ខែតុលា ឆ្នាំ ២០២៣ មក រដ្ឋាភិបាល របស់លោកBiden បាន ផ្តល់ជំនួយ យោធា ដែលមាន តម្លៃ យ៉ាងហោចណាស់ ១៧.៩ប៊ីលានដុល្លារអាមេរិក ដល់ អ៊ីស្រាអែលហើយ៕
ដោយ ៖ សិលា