ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីច្បងអភិបាលខេត្តព្រះវិហារ ចូលចិត្តលេងបាល់ទះ និងបាល់បោះ ក្លាយជាកីឡាបាល់ទះនារីដ៏ឆ្នើម ប្រចាំឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ កញ្ញា ខាលីឌីណា (ពាក់លេខ២១) បានចូលរួមប្រកួតកីទ្បាបាល់ទះ ពានរង្វាន់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ (ផ្នែកនារី) ជាកូនស្រីច្បងរបស់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កំពុងទទួលបានការចាប់អារម្មណ៍ពីទេពកោសល្យ សមត្ថភាព ប្រកួតបានល្អ និងទទួលបានគាំទ្រយ៉ាងខ្លាំង។ 

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបង្ហោះលើផេកផ្លូវការលោកថា ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ កូនស្រីច្បងរបស់ខ្ញុំឈ្មោះ ខាលីឌីណា (ពាក់លេខ២១) បានចូលរួមប្រកួតកីទ្បាបាល់ទះ ពានរង្វាន់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ (ផ្នែកនារី) 

ក្នុងក្រុមស្ត្រីសាលាអន្តរជាតិ ISPP។ ឌីណា ចូលចិត្តលេងបាល់ទះ និងបាល់បោះ។ 

លទ្ធផលនៃការប្រកួត គឺសំខាន់សម្រាប់កីទ្បា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ ការចូលរួមលេង ការហ្វឹកហាត់ និងសាមគ្គីភាពក្នុងក្រុម។ 

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បន្តថា ៖ ខ្ញុំពិតជាមានមោទនភាពចំពោះកូន និងកីទ្បាការនីទាំងអស់ ដែលស្រឡាញ់កីទ្បា ក៏ដូចជាហ្វឹកហ្វឺនកាយសម្បទា និងស្មារតីរឹងមាំ។ 

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមកូនពង្រឹងសាមគ្គីភាពជាមួយកីទ្បាការនីផ្សេងៗទៀត ដើម្បីកសាងភាពរឹងមាំរបស់ស្ត្រីក្នុងវិស័យកីទ្បា ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖