ព័ត៌មានទាន់ហេតុការណ៍៖

លោកNaim Qassemមេដឹកនាំក្រុមHezbollahលីបង់ ដាស់តឿនឱ្យអ៊ីស្រាអែលដកទ័ពចេញតាមកិច្ចព្រមព្រៀង

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៤ខែមករា តាមម៉ោង ក្នុងតំបន់   លោកNaim Qassem មេដឹកនាំក្រុម Hezbollah លីបង់ បានថ្លែង សុន្ទរកថា តាម ប្រព័ន្ធវីដេអូ ថា  ក្រុមHezbollahលីបង់ កំពុង ផ្តល់ ឱកាស ដល់ អ៊ីស្រាអែល ក្នុង ការ អនុវត្ត តាមកិច្ចព្រមព្រៀង ឈប់បាញ់គ្នា  ប៉ុន្តែ ការអត់ធ្មត់ របស់ក្រុម Hezbollah លីបង់ មិន ត្រូវបានដាក់ កំហិត ក្នុង រយៈពេល៦០ថ្ងៃ ដែល បានកំណត់ដោយ កិច្ចព្រមព្រៀង នោះទេ តែគឺស្ថិតនៅត្រង់ ប្រសិទ្ធិភាព នៃ សកម្មភាព របស់ ភាគីអ៊ីស្រាអែល។ កងទ័ព អ៊ីស្រាអែល មានកាតព្វកិច្ច គោរពតាម កិច្ចព្រមព្រៀង ហើយ ដកទ័ពចេញពី តំបន់ ភាគ ខាងត្បូង លីបង់។

  គេហទំព័រ «CCFR China state-controlled media » លោកNaim Qassem បានថ្លែងទៀត ថា   ក្នុងនាម ជា ភាគី ហត្ថលេខី នៃ កិច្ចព្រមព្រៀងនេះ   រដ្ឋាភិបាល លីបង់ មាន ទំនួលខុសត្រូវ ក្នុង ការ តាមដាន ប្រទេសដែល លើកឡើង សេចក្តីស្នើច្បាប់ ដើម្បីទប់ស្កាត់ សកម្មភាព របស់អ៊ីស្រាអែល និង អនុវត្ត តាម កិច្ចព្រមព្រៀងនេះ។

     គេហទំព័រ «CCFR China state-controlled media » រហូត មក ដល់ ពេល នេះ  ភាគីអ៊ីស្រាអែល មិន ទាន់ មានការ ឆ្លើយ តប ចំពោះរឿង នេះ ទេ៕

ដោយ ៖ សិលា


ចែករំលែក៖