អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៥ ខែមករា តំបន់ អឺរ៉ុប បាន រង ការវាយប្រហារ ពី ធាតុ អាកាស អាក្រក់ ដែល មាន ការធ្លាក់ ព្រិល និង ភ្លៀង ទឹកកក យ៉ាង ខ្លាំង បណ្តាល ឱ្យ ចរាចរណ៍ ក្នុង ប្រទេសអង់គ្លេស និង ប្រទេសអាល្លឺម៉ង់ មានភាព ច្របូក ច្របល់ ហើយ ការ ផ្អាក ការផ្គត់ផ្គង់ ថាមពល អគ្គិសនី ក្នុងតំបន់ មួយចំនួន ត្រូវ បាន ផ្តាច់ ។ ថ្ងៃ ដដែល នោះត្រូវ ជា ខណៈពេល មមាញឹក នៃ ការ ធ្វើដំណើរ វិលត្រឡប់ ទៅធ្វើការ វិញ បន្ទាប់ ពី ថ្ងៃ ឈប់សម្រាក បុណ្យ ណូអែល និង បុណ្យ ចូលឆ្នាំថ្មីឆ្នាំសកល របស់ អឺរ៉ុប ភាព ច្របូក ច្របល់ ខាង ចរាចរណ៍ដែល បណ្តាលមកពី ធាតុ អាកាស ដ៏ អាកក្រ់ បាន បង្ក ជា បញ្ហា សម្រាប់ អ្នកដំណើរ។
គេហទំព័រ «CCFR China state-controlled media » នៅប្រទេសអង់គ្លេស អាកាសយានដ្ឋាន សំខាន់ ៗ ដូចជា អាកាសយានដ្ឋាន Manchester ជាដើម បាន បិទ ផ្លូវ រត់ នៃ យន្តហោះ មួយរយៈ ។ រទេះភ្លើង ច្រើនខ្សែ បាន ផ្អាក ធ្វើ ដំណើរ មួយរយៈ ។ ធាតុ អាកាស ដ៏ អាក្រក់ បាន បណ្តាល ឱ្យ កន្លែងជាច្រើន ក្នុង តំបន់ ភាគ កណ្តាល និង ភាគ និរតី នៃ រដ្ឋ អង់គ្លេស និងភាគខាងត្បូង រដ្ឋ វេលស៍ ដាច់ ចរន្ត អគ្គិសនី ។
គេហទំព័រ «CCFR China state-controlled media » ការធ្លាក់ព្រិល និង ភ្លៀងទឹកកក ក៏ បាន ធ្វើឱ្យ តំបន់ ភាគ និរតី អាល្លឺម៉ង់ កកស្ទះ ចរាចរណ៍ ក្នុង ទ្រង់ទ្រាយធំ ផងដែរ ។ កាលពី ព្រឹក ថ្ងៃទី៥ ខែមករា អាកាសយានដ្ឋាន Frankfurt បាន ផ្អាក ការហោះហើរ នៃ ជើងយន្តហោះ ប្រហែល ១២០ ជើង រថភ្លើង ធ្វើដំណើរ ផ្លូវ ឆ្ងាយ ក្នុង តំបន់ នោះ ក៏ យឺត ពេល យ៉ាង ខ្លាំង ជើង រថភ្លើង មួយចំនួន ត្រូវបាន លុបចោល តែម្តង៕
ដោយ ៖ សិលា