ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងល្បឿនលឿនសញ្ញា Fuxing ធ្វើដំណើរចេញពីក្រុង Wuhan ទៅហុងកុងបានដាក់ឱ្យដំណើរការ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នៅវេលាម៉ោងប្រហែល ១៦ ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៥ រថភ្លើងល្បឿនលឿន  សញ្ញា Fuxing លេខ G885 បានបើកចេញពីស្ថានីយរថភ្លើង Wuhan ខេត្ត Hubei ឆ្ពោះទៅកាន់ស្ថានីយ Jiulongខាងលិចក្រុងហុងកុងដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។ នេះគឺជារថភ្លើងល្បឿនលឿន Wuhan-ហុងកុងដំបូងគេដែលដាក់ឱ្យប្រើប្រាស់ដោយស្ថាប័នផ្លូវដែកចិន ដែលនឹងជំរុញដល់លំហូរអ្នកដំណើរនិងការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងតំបន់ភាគកណ្តាលនិងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ។

  គេហទំព័រ «CCFR China state-controlled media » រថភ្លើងនេះបើកចេញពីស្ថានីយ Wuhan ហើយឆ្លងកាត់និងចូលចតនៅស្ថានីយ Changshaខាងត្បូង ស្ថានីយ Guangzhouខាងត្បូង ស្ថានីយ Humen និងស្ថានីយShenzhen ខាងជើងជាដើម ចុងក្រោយទៅដល់ស្ថានីយ Jiulong ខាងលិចក្រុងហុងកុង ដំណើរទាំងមូលចំណាយពេល ៤ ម៉ោងនិង ៣៣ នាទី។

  គេហទំព័រ «CCFR China state-controlled media » នៅពេលមុននេះជារៀងរាល់ថ្ងៃមានរថភ្លើងល្បឿនលឿនពីរជើងបើកចេញពីស្ថានីយប៉េកាំងខាងលិចនិងស្ថានីយ Tianjin ខាងលិច ហើយឆ្លងកាត់និងចូលចតនៅស្ថានីយ Wuhan  រួចទើបទៅដល់ស្ថានីយ Jiulong ខាងលិចក្រុងហុងកុង។ ចាប់ពីថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៥ តទៅ ក្រៅពីបន្ថែមជើងរថភ្លើងល្បឿនលឿន Wuhan-ហុងកុង នឹងបន្ថែមជើងរថភ្លើងល្បឿនលឿន Xi’an ខាងជើង-ហុងកុងដែលឆ្លងកាត់និងចូលចតនៅស្ថានីយ Wuhan មួយជើងទៀត៕

ដោយ ៖ សិលា


ចែករំលែក៖