ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តMazda​បេីកបុកម៉ូតូ pcx នៅផ្លូវបំបែកជាបួន បណ្តាលឱ្យបុរស​ម្នាក់​រងរបួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​mazda បេីក​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រាបានជ្រុល​ទៅ​បុក​ម៉ូតូ​pcxដែល​ជិះ​ដោយ​បុរស​ម្នាក់​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឱ្យខ្ទាត​អូស​ម៉ូតូ​ជាង​៣០ម៉ែត្រ​ រងរបួស​ធ្ងន់​បុរស​ម្នាក់​ ។  

​   ហេតុការណ៍​នេះ​បានកេីត​ឡើងនៅវេលា​ម៉ោង​៩និង​៣០នាទីយប់​ ថ្ងៃ​ទី​៧ខែមករា​ឆ្នាំ​២០២៥​ត្រង់ចំណុច​ផ្លូវ​១៩៣កែង​ផ្លូវ​៣៧៤​ សង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ PCX ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CB-3457 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៣ក្នុងទិសដៅ​ពីកេីត​ទៅ​លិច លុះ​មកដល់​ចំនុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​មានបុរស​ម្នាក់​សង្ស័យ​ស្រវឹង​បានបេីក​រថយន្ត​ម៉ាក​ mazda​ BT​50ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BG-4355 បេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣៧៤ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុក​ម៉ូតូPCX យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យម៉ូតូ​ដួល​អូស​ទាំង​មនុស្ស​ប្រហែល​ជាង​៣០ម៉ែត្រ​ រងការ​ខូចខាត​យ៉ាង​ដំណំ​ ព្រម​ទាំង​ធ្វើ​អោយ​មនុស្ស​រងរបួស​បាក់​កជើង​ខាង​ស្ដាំ​ចេញ​ឆ្អឹង​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​របស់​​មន្ទីរពេទ្យ​ ព្រះអង្គឌួងមក​ដឹក​យក​ទៅ​សង្គ្រោះ​ផងដែរ​  ។ 

​  ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ អ្នក​បេីក​បរ​អត់​មាន​រង​របួស​គ្រាន់តែ​ធំក្លិន​ស្រា​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​  ។ 

​   ក្រោយពេល​កេីតហេតុ​ ដោយសារ​មិន​មានដំណោះស្រាយ មធ្យោបាយ​ទាំង​អស់​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖