អន្តរជាតិ ៖ អគ្គស្នងការដ្ឋានជាតិថៃបានចេញសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី៧ខែមករាថា ថ្ងៃដដែល អគ្គស្នងការនគរបាលជាតិថៃបានដឹកនាំក្រុមការងារចុះទៅដល់ស្រុកMae Sotខេត្តTakដែលស្ថិតនៅព្រំដែនថៃនិងមីយាន់ម៉ា ដើម្បីទទួលលោកWang Xing តារាសម្តែងចិនមកក្រុងបាងកកវិញ ហើយនឹងធ្វើការស៊ើបអង្កេតជាបន្តទៀត។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » អគ្គស្នងការនគរបាលជាតិថៃបានថ្លែងថា ការជួយសង្រ្គោះលោកWang Xingដោយជោគជ័យគឺជាសមិទ្ធផលនៃកិច្ចសហការជាមួយរដ្ឋាភិបាលចិន។បន្ទាប់មក ស្ថាប័នពាក់ព័ន្ធរបស់ថៃនឹងស៊ើបអង្កេតដើម្បីបញ្ចាក់ច្បាស់ថា បើលោកWang Xingពិតជាជនរងគ្រោះនៃការជួញដូរមនុស្សមែន នោះភាគីថៃនឹងចាប់ដំណើរការនីតិវិធីការពារតាមរយៈការិយាល័យអន្តោប្រវេសន៍ដើម្បីបញ្ជូនលោកWang Xing ត្រឡប់ទៅចិនវិញ។តែបើសិនជាលោកWang Xingពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ណា នោះ ភាគីថៃនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ ៖ សិលា