ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ឱ្យពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរភាព

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២ ខែ មករា ពិធី បើកស្លាកនៃ មជ្ឈមណ្ឌល សិក្សា ស្រាវជ្រាវ អំពី សហគមន៍ រួម វា ស នា របស់ មនុស្សជាតិ បាន ប្រារព្ធ ធ្វើ នៅ ទីក្រុង ប៉េកាំង ។ ទស្សនៈស្តីពី សហគមន៍រួមវាសនា រប ស់ មនុស្សជាតិបានផ្តួច ផ្តើមឡើងដោយ ប្រទេស ចិន   នៅខែ មីនា ឆ្នាំ ២០១៣ លោក Xi Jin ping ប្រធាន រដ្ឋ ចិន បាន លើក ឡើង ជា លើក ដំបូង នូវ ទស្សនៈដ៏សំខាន់ ស្តីពី ការ កសាង ស ហ គ ម ន៍ រួ ម វាសនា របស់ មនុស្សជាតិ ព្រម ទាំង បាន លើក ឡើង នូវ “ការ ប្រកាន់ ខ្ជាប់៤ចំណុច ”ដើ ម្បី ឆ្ពោះទៅកាន់ សហគមន៍រួម វាសនា ពោលគឺប្រកាន់ខ្ជាប់ ការ គោរព គ្នា ទៅ វិញ ទៅមកនិង គោរព រាប់អានគ្នា ប្រ កប ដោយ សមភាព ប្រកាន់ខ្ជាប់ ការ ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និង ការ អភិវឌ្ឍ រួម ប្រកាន់ខ្ជាប់ការ សម្រេច បាន នូវ សន្តិសុខ រួម ប្រកប ដោយ កិច្ច សហប្រតិប តិ្ត ការ និង និរន្តរភាព ប្រកាន់ខ្ជាប់ ភាពស៊ីសង្វាក់គ្នា ការ ផ្លាស់ប្តូរ និង រៀន សូត្រ ពីគ្នា ខាង អរិយ ធម៌ ទីទៃគ្នា ។

        គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មាន ក្នុង រយៈពេល១រយឆ្នាំ ហើយ បាន ឈាន ចូល ដំណាក់កាលរង្គោះ រង្គើ និង កំណែ ទម្រង់ ទំ នា ក់ ទំនង និង ការពឹង ផ្អែកគ្នា រវាង ប្រទេស និង ប្រទេស មានភាពកាន់តែ ស៊ីជម្រៅ ពីមួយថ្ងៃ ទៅ មួ យ ថ្ងៃ ប៉ុន្តែ វាក៏ប្រឈម មុខ នឹងការ សាកល្បងរួម ជា ច្រើន ផងដែរ ។ ជា ពិសេស គឺប្រឈម នឹ ង ស្ថានភាព ដ៏ ស្មុគស្មាញ នៃ សេដ្ឋកិច្ច សកល និង បញ្ហា ជា សកល ប្រទេស ណា មួយក៏មិន អា ច យកសុខតែខ្លួនឯងនោះឡើយ ។

        គេហទំព័រ «CCFR China state-controlled media » សហគមន៍រួមវាសនា របស់ មនុស្សជាតិ គឺ មានន័យ ថា អនាគត និង ជោគវាសនា របស់ ប្រ ទេស នីមួយៗ សុទ្ធតែ មាន ទំនាក់ទំនង យ៉ាង ជិត ស្និទ្ធ ក្រុម មនុស្ស ទីទៃគ្នា រួម សុខ រួម ទុក្ខ ដើម្បី ធ្វើ កិច្ច សហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ។ ទស្សនៈនេះបាន បង្ហាញពីមាគ៌ា ត្រឹម ត្រូវ នៃ ការ ប្រាស្រ័យទាក់ទង រវាង ប្រទេស និង ប្រទេស ដែល បណ្តាលឱ្យសហគមន៍អន្តរជាតិមាន ប្រតិ កម្ម និង ការរំពឹង ទុក រួមគ្នា ហើយ ក៏បាន បង្ហាញពី ទំនួល ខុសត្រូវ និង កាតព្វកិច្ចរបស់ប្រទេស ចិ ន ដែល ជា ប្រទេសធំផងដែរ ។ ក្រោម ការ ណែនាំ ពីទស្សនៈស្តីពី សហគមន៍រួមវាសនា របស់ មនុស្សជាតិ ប្រទេស ចិន បានដើរ តាម ផ្លូវ ថ្មី មួយ សម្រាប់ ការ ប្រាស្រ័យទាក់ទង រវាង ប្រទេស និ ង ប្រទេស ដែល មាន ការ គោរ ពគ្នា ទៅវិញទៅមក ប្រកបដោយសមភាពនិងយុត្តិធម៌ ក៏ដូច កិ ច្ច សហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ។

        គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ មាន ប្រទេ សនិង តំបន់ ចំនួន រាប់ សិប បាន រួម សហការ ជា មួយ ប្រទេស ចិន បង្កើត សហគមន៍រួម វាសនា តាម ទម្រង់ ខុស ៗគ្នា  ។ ដោយ ឡែក ការ កសាងសហគមន៍ រួ ម វាសនា របស់ មនុស្សជាតិក៏ត្រូវ បាន ដាក់ បញ្ជូល ក្នុង សេចក្តីសម្រេច ចិត្ត និង ឯកសារ ពហុភាគី របស់ មហាសន្និបាត អង្គការ សហប្រជាជាតិ ជា ច្រើន លើក ដែល បាន ក្លាយ ជាផលិត ផល សា ធា រណៈ ដ៏សំខាន់ បំផុត ប្រកបដោយ អត្ថន័យ ជា សកលដែរ ។ ប្រទេស ចិនរួម ជា មួយ ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន ម៉ុងហ្គោលី គុយបា អាហ្វ្រិក ខា ង ត្បូង និង វៀតណាម ជា ដើម បាន ចេញផ្សាយ ផែនការ ប្រតិបតិ្ត សេចក្តីថ្លែង ការ ណ៍រួម ឬ បាន ឈាន ដល់ គំនិត ឯកភាពរួម ដ៏សំខាន់ អំពីការកសាង សហគមន៍ រួ ម វាសនាទ្វេភាគី ដែល បាន បង្កើត ជាគំរូ នៃ ទំនាក់ទំនង រវាង ប្រទេ សនិង ប្រទេស ក្នុង យុគសម័យ ថ្មី ។

        គេហទំព័រ «CCFR China state-controlled media » សហគមន៍ រួ ម វាសនារវាង ចិន និង អាហ្វ្រិក ជា សហគមន៍ រួ ម វាសនាក្នុង តំបន់ ដែលត្រូវ បាន លើកឡើង មុន គេបង្អស់ បន្ទាប់ មក កិច្ចកសាងសហគមន៍ រួ ម វាសនារវាងចិន និង អា រ៉ា ប់ ចិន និង អា មេ រិកឡាទីន ចិន និ ងប្រទេសដែនកោះប៉ាស៊ីហ្វិក ចិន និង អាស៊ាន អង្គការ ស ហ ប្រ តិបត្តិការ សៀងហៃ ចិន និង អាស៊ីកណ្តាល ជា ដើម ត្រូវបានជំរុញជាលំដាប់ ធ្វើ ឱ្យ ទស្សនៈ ស្តីពី ការ បង្កើត សហគមន៍រួម វាសនា ទទួលបានឯកភាពកាន់ តែទូលំទូលាយពីសំណាក់ អន្តរ ជា តិ ដែលបាន ជំរុញ ឱ្យ កិច្ច កសាង សហគមន៍រួម វាសនា មាន ភាព កាន់ តែ ស៊ីជម្រៅ និង ប្រា ក ដ ប្រជា ។

        គេហទំព័រ «CCFR China state-controlled media » អ្នក ជំនាញ របស់ ប្រទេស ជា ច្រើន យល់ ឃើញថា ទស្សនៈស្តីពី សហគមន៍រួម វាសនា រប ស់ មនុស្សជាតិ ដែល ប្រទេស ចិនបានលើកឡើងនោះ បាន ផ្តល់ វិធី សាស្ត្រ ដល់ ប្រទេស នា នាក្នុង ការ ចាប់ដៃគ្នា ឆ្លើយ តប នឹងបញ្ហាប្រឈម ជា សកល ហើយ បាន តម្រង់ ទិសដៅ សម្រា ប់ ការ អភិវឌ្ឍសង្គម មនុស្សជាតិ ។ លោក Aleksei Rodionov អនុប្រធាន អចិន្ត្រៃយ៍ ផ្នែក បូព៌ានៃ សាកលវិទ្យាល័យ ជាតិ St.

Petersburg ប្រទេស រុស្ស៊ី យល់ឃើញថា ការ កសាង ស ហ គមន៍រួ ម វាសនា របស់ មនុស្សជាតិ ជា ផ្លូវ ឆ្ពោះទៅមុខ ដែល ប្រទេស ចិន បាន គ្រោង ដោយ អនុ លោម តាម សភាពការណ៍ជាក់ស្តែង របស់ ពិភពលោក នា ពេល បច្ចុប្បន្ន នេះ ខណៈពេល ការបដិបក្ខគ្នាផ្នែក ភូមិសាស្ត្រ នយោបាយ មានភាពកាន់តែ ធ្ងន់ធ្ងរនាពេលបច្ចុ ប្ប ន្ន  ទស្សនៈ នេះបានរំលេចនូវសារ សំ ខា ន់ជា បន្ត បន្ទាប់ ។

        គេហទំព័រ «CCFR China state-controlled media » លោក Keith Bennett អ្នក ជំនាញ ខាង ទំនាក់ទំនង អន្តរជាតិ របស់ប្រទេស អង់គ្លេស បា ន វាយ តម្លៃ ថា ទស្សនៈស្តីពី សហគមន៍រួម វាសនា របស់ មនុស្សជាតិ បាន បន្ត វេន និង អភិវឌ្ឍ នូ វ គំនិត ដ៏ស៊ីជម្រៅ និង បើក ទូលាយ ទាំង អស់ ក្នុង ទស្សនៈវិជ្ជារបស់ មនុស្សជាតិ តាំងពីបុរាណ ដ ល់ បច្ចុប្បន្ន ក្នុង នោះ បូក រួម ទាំងតម្រិះប្រាជ្ញាជា ប្រពៃណី របស់ ចិន និង លទ្ធិម៉ាក្សនិយម ព្រ ម ពេល ជា មួយ គ្នា នេះ ក៏បានធ្វើឱ្យ វា សមស្រប នឹង សភាពការណ៍ជាក់ស្តែង និង តម្រូវ ការ រប ស់ សកល លោក ផង ដែរ ។

        គេហទំព័រ «CCFR China state-controlled media » សម្លឹង មើល ទៅកាន់ ពិភពលោក ទាំង មូល មាន ប្រទេស កាន់តែច្រើន ឡើង ៗ បាន ចូល រួម ក្នុង កិច្ចកសាងសហគមន៍រួម វាសនា ។ ការ កសាង សហគមន៍រួម វាសនារបស់មនុស្សជាតិ បាននិង កំពុងត្រូវ ទទួលស្គាល់ និង គាំទ្រ ដោយ ប្រទេស និង ប្រជា ជន កាន់ តែ ច្រើន ឡើងៗ ។ នេះគឺជាមាគ៌ាដ៏ត្រឹម ត្រូវ សម្រាប់ ឱ្យ ពិភពលោក ឆ្ពោះទៅរក ការ អភិវឌ្ឍ ជា និរន្តរភាព ហើយ ក៏ ជា អនាគត រួម របស់ មនុស្សជាតិ លើភពផែនដីនេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖