ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអញ្ជើញអមដំណើរលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជរាជធានីភ្នំពេញនិងមន្ត្រីជំនាញពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយអូរអាគុជ ព្រមទាំងបានសិក្សាបន្ថែមប្រព័ន្ធលូមេស្របផ្លូវ១០០៣ ដោយចាប់ផ្ដើមពីផ្លូវ១៩៨៦ រហូតដល់ប្រឡាយពោងពាយ និងបន្តពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានឆ្លងកាត់ប្រឡាយពោងពាយចូលទៅស្ទឹងកំបុត
(ស្ថានីយបូមទឹកកប់ស្រូវ ) ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។
ក្រោយមកលោកអភិបាលរាជធានីភ្នំពេញក៏បន្តពិនិត្យការដ្ឋានសាងសង់ស្ពានឆ្លងកាត់ប្រឡាយអូរវែង និងពិនិត្យការបំពាក់ម៉ាស៊ីនបូមទឹកថ្មីចំនួន២គ្រឿងនៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ដោយ៖ ចន្ទ លីហ្សា