ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី៩ មករា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៥។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ១ករណី ឃាត់ ៤នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១១៤,៨៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៦អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់។

*២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៦,៥៧ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៨,៩៩ក្រាម។

*៥ / កោះកុង៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៧,០៥ក្រាម។

*៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៦ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព

*១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤០,៥៨ក្រាម។

*២ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៣៥ក្រាម។

*៣ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥០ក្រាម។

*៤ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៦ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖