ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការរិះគន់របស់ លឹម គឹមយ៉ា មិនធ្ងន់ធ្ងរទេ = មិនដល់ថ្នាក់សម្លាប់ទេ ការប្រមាថមកលើគណបក្សប្រជាជនកម្ពុជាមានធ្ងន់ៗជាង លឹម គឹមយ៉ា ទៅទៀត?
២- ឃាដកម្មលើលោក លឹម គឹមយ៉ា ពិតជារឿងនយោបាយ = ទំនាស់នយោបាយក្នុងផ្ទៃក្នុងក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមដែល លឹម គឹមយ៉ា មិនពេញចិត្តការបង្កើតរបស់ហៅថាចលនាជាតិតស៊ូខុសច្បាប់?
៣- ប្រាច ចេវ ថាអ្នកបាញ់សម្លាប់ លឹម គឹមយ៉ា ជាអ្នកមានអំណាច = ជាការពិតហើយទោះបីមិនបានកាន់អំណាចនៅកម្ពុជាតែទណ្ឌិត សម រង្ស៊ី នៅតែតាំងខ្លួនជាអ្នកមានអំណាច ដែលនរណាធ្វើជាឆ្អឹងទទឹងកខ្លួននឹងត្រូវសម្លេះចោល។
៤- ពួកខ្លួនបោះឆ្នោតមិនឈ្នះចង់ឲ្យគេចុះចេញដោយឯកឯង = អត់ចេះខ្មាស់ មិនដឹងជាអ្នកនយោបាយស្អីទេ ចាញ់ហើយនៅមុខក្រាស់ទៀត?
៥- មនុស្សគេមិនត្រូវមើលតែសំបកក្រៅទេ = បញ្ហាសំខាន់ស្ថិតនៅលើខ្លឹមសាររបស់មនុស្ស ខ្លឹមសារគឺចំណេះដឹងនិងសីលធម៌ ។
៦- ថានៅកម្ពុជាស្ងាត់ៗបាញ់មួយរកឃាដកមិនឃើញ = យល់ច្រឡំឬបន្លំ រឿងឃាដកម្មកើតឡើងនៅថៃទេតើ ម៉េចថាកើតនៅកម្ពុជា មិនដឹងខ្យល់អីមែនអញ្ចឹងបានគេបោក?
៧- រ៉ូប៊ីនសុនមិនមែនជាអ្នកសិទ្ធិមនុស្សត្រឹមត្រូវទេ = វាលំអៀងទៅរកបក្សប្រឆាំងតាំងពីដើមមក។
៨- ឃាដកម្មលើ លឹម គឹមយ៉ា ត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់រៀបចំកាឡៃទៅជារឿងមានទាក់ទងនឹងគណបក្សប្រជាជនកម្ពុជា = ដោយអសុទ្ធចិត្តដើម្បីដាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា។
៩- បើគ្រប់គ្រងប្រទេសប្រកបដោយអំពើឧក្រឹដកម្ម = នឹងមិនមានការគាំទ្រពីប្រជាជនកម្ពុជាឡើយ។
១០- អាថាថៃនិយាយស្មានៗចោទប្រកាន់មកលើថ្នាក់ដឹកនាំកម្ពុជា = អានេះមិនមែនជាអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានឡើយ៕
ដោយ ៖ សិលា