ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ផ្ញើសារលិខិតអបអរការបើកសមាជលើកទី៩នៃសមាគមអ្នកច្បាប់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី១០ ខែមករា  សមាជ លើក ទី ៩ នៃ សមាគម អ្នក ច្បាប់ ចិន បាន បើក ធ្វើ នៅទីក្រុងប៉េកាំង  លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បាន ផ្ញើ សារ លិខិត អបអរការបើក សមាជ។

    គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន សម្តែង ការ សួរសុខទុក្ខ ចំពោះ អ្នក ប្រកប ការងារ ផ្នែក ច្បាប់ នៅ ទូទាំងប្រទេសចិន និងបាន លើក ឡើង ពី ការរំពឹងទុក ចំពោះ សមាគម អ្នក ច្បាប់ ចិន ។

     គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើងថា  ក្នុងយុគសម័យថ្មី និង ដំណើរ ថ្មី សមាគម អ្នក ច្បាប់ ចិន គ្រប់ ជាន់ ថ្នាក់ ត្រូវ បន្ត ប្រកាន់ខ្ជាប់ មាគ៌ា នីតិរដ្ឋ នៃ សង្គមនិយម ប្រកបដោយ លក្ខណៈ ពិសេស ចិន ដើម្បី រួមចំណែក ក្នុង បុព្វហេតុ បក្ស និង រដ្ឋ   ដើរតួនាទី ជាស្ពាននិង ចំណង តភ្ជាប់ ឱ្យ កាន់តែ ល្អ   ដើម្បី ធ្វើឱ្យ បាន ល្អ ទាំង ការងារ ស្រាវជ្រាវ ផ្លូវ ច្បាប់   ការផ្តល់ សេវា ខាង ច្បាប់   ការឃោសនា ខាង ច្បាប់  និង ការបណ្តុះបណ្តាល ធនធាន មនុស្ស ។ អ្នក ប្រកប ការងារ ផ្នែក ច្បាប់ ត្រូវ បន្ត ចូលរួម យ៉ាង សកម្ម ក្នុង ការកសាង នីតិរដ្ឋ ដោយគ្រប់ជ្រុងជ្រោយ ដើម្បី រួមចំណែកថ្មី ក្នុងការធ្វើ ទំនើបកម្ម តាមបែបផែនចិន៕

ដោយ ៖ សិលា


ចែករំលែក៖