ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឌុបបងថ្លៃទៅធ្វើការពេលបើកត្រឡប់មកវិញបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកទៅនឹងថ្នល់ស្លាប់នៅលេីស្ពានមិនដឹងមូលហេតុ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦យប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥នៅលេីស្ពាន ព្រែកព្នៅ ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ទេព សំណាង អាយុ ២០ឆ្នាំ មុខរបរសំណង់ ស្នាក់នៅ សង្កាត់ឡកំប៉ោ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅ ឃុំស្វាយតងខាងជេីង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះបានឌុបគាត់ពីបន្ទប់ជួលនៅម្តុំ រង្វង់មូលអប្សរា សង្កាត់ស្វាយប៉ាកហេីយឆ្លងស្ពានព្រែកព្នៅពីលិចទៅកេីត ខណៈត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ឃេីញដួលនៅលេីស្ពានស្លាប់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុនៅកន្លែងកើតហេតុ ម្នាក់ៗមិនដឹងថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយ ដោយឃើញសភាពម៉ូតូជនរងគ្រោះខូចខាតតិចតួចចំណែកសពវិញ បែកក្បាលនឹងរបួសពេញខ្លួន ប្រាណ។
សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុមានការសង្ស័យជនរងគ្រោះ ជិះម៉ូតូលឿនដួលបោកទៅនឹងផ្លូវស្ពានបណ្តាលឲ្យជនរងគ្រោះរបួសពេញខ្លួនប្រាណនឹងស្លាប់។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅដេីម្បីធ្វើកំណត់ហេតុរង់ចាំស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពនៅចំណុចកេីតហេតុ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ