ព័ត៌មានទាន់ហេតុការណ៍៖

លោក Zelensky ប្រាប់លោក Kim ថាអ៊ុយក្រែន “ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទាហានកូរ៉េខាងជើងដែលបានចាប់ខ្លួន”

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រុងកៀវត្រៀមខ្លួនជាស្រេចក្នុងការប្រគល់ទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួន ប្រសិនបើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ទាហានអ៊ុយក្រែនដែលកាន់កាប់ដោយប្រទេសរុស្ស៊ី។
កាលពីថ្ងៃទី១២ ខែមករា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ក្រុងគៀវ ត្រៀមបញ្ជូនទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួន ទៅកាន់ទីក្រុងព្យុងយ៉ាង ប្រសិនបើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចជួយសម្រួលដល់ការដោះដូរទាហានអ៊ុយក្រែន ដែលជាប់ឃុំឃាំងដោយរុស្ស៊ី ។
លោក Zelensky បាននិយាយនៅលើបណ្តាញសង្គម X ថា “ទាហានកូរ៉េខាងជើងដំបូងត្រូវបានចាប់ខ្លួន [ដោយកងទ័ពអ៊ុយក្រែន] ហើយនឹងមានច្រើនទៀត។ វាគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលដែលកងទ័ពរបស់យើងចាប់យកពួកគេបន្ថែមទៀត”
លោក Zelensky បានបន្ថែមថា “អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការប្រគល់ទាហានរបស់លោក Kim មកវិញ ប្រសិនបើគាត់អាចជួយទីក្រុងគៀវ ធ្វើមាតុភូមិនិវត្តន៍ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ី” ។
កន្លងមកកាលពីថ្ងៃទី ១១ ខែមករា លោក Zelensky បានប្រកាសថា អ៊ុយក្រែនបានចាប់ទាហានកូរ៉េខាងជើងពីរនាក់ដែលកំពុងប្រយុទ្ធដើម្បីទីក្រុងមូស្គូក្នុងខេត្ត Kursk របស់រុស្ស៊ី។
នេះជាលើកទីមួយហើយ ដែលអ៊ុយក្រែនបានប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើង ខណៈដែលបានសង្កត់ធ្ងន់ថា ទាំងកងកម្លាំងរុស្ស៊ី និងកូរ៉េខាងជើង កំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
លោក Zelensky ក៏បានបង្ហោះវីដេអូខ្លីមួយ ដែលកត់ត្រាការសួរចម្លើយបុរសពីរនាក់ដែលគេជឿថាជាទាហានកូរ៉េខាងជើង។
លោក Zelensky បានបន្ថែមថា ទាហានម្នាក់ក្នុងចំណោមទាហានទាំងពីរបានបង្ហាញពីបំណងចង់ស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈម្នាក់ទៀតចង់ត្រឡប់ទៅកូរ៉េខាងជើងវិញ៕ ដោយ៖ ធីរីណា

រូបថត​៖ PLO


ចែករំលែក៖