ខេត្តកំពង់ធំ ៖ សមាជិក គណបក្សភ្លើងទៀន សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់។ ជាក់ស្តែង បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៤នាក់ នៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ៖ ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។
ជាពិសេសពួកគេខឹងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ ៕
ដោយ ៖ សិលា