ភ្នំពេញ ៖ យុវជនម្នាក់ជាជាងផ្សារដែកបានជិះម៉ូតូចេញពីធ្វើការបំណងទៅកន្លែងស្នាក់នៅ ក៏ជ្រុលទៅបុកខឿនស្ពានបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ៧៖៥០នាទីយប់ ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-5174 ធើ្វដំណើរតែម្នាក់ឯងក្នុងទិសដៅពី លិចមកកើតឆ្លងស្ពានព្រែកព្នៅ ខណៈមកដល់ចំណុចកើតហេតុសង្ស័យជិះចុះពីលើស្ពានក្នុងល្បឿនលឿនបានជ្រុលទៅបុកជាមួយខឿនស្ពានបណ្ដាលឲ្យបោក ភ្លាមៗអ្នកធើ្វដំណើរឆ្លងកាត់បាន ទាក់ទងហៅរថយន្តសង្គ្រោះមកតែ ជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បើតាមការបញ្ចាក់ពីអ្នកធើ្វការជាមួយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស សំណាង អាយុ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្ត កំពត ទើបចេញពីធើ្វការទាំងអស់គ្នា រួចបានជិះមកម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយចេញមកមុនក្រោយគ្នាតែបន្តិចនោះទេ ពេលដែលគាត់ជិះមកដល់ចំណុចកើតហេតុឃើញជនរងគ្រោះជិះម៉ូតូបុកខឿនស្ពានស្លាប់។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕
ដោយ ៖ សុខាសែនជ័យ