ភ្នំពេញ ៖ ក្រុមក្មេងទំនើង ពីរក្រុម ដែលមានក្រុមឈ្មោះ ធូកម៉ូស (TM) និងក្រុម (GK)បានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូ និង កាប់យកស្លាកលេខម៉ូតូ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន៨នាក់ហេីយ។
នគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ បានចាត់កំលាំងជំនាញខណ្ឌ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន បើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់បានជាបន្ត បន្ទាប់នៅតាមផ្លូវសាធារណៈ និងក្នុងតារាងបាលទះ ខណៈជនសង្ស័យសម្ងំនៅទីនោះ។ គិតត្រឹមថ្ងៃទី១២ ខែ មករា ២០២៥ កំលាំងឃាត់ខ្លួនសរុប៨នាក់ ដើម្បីកសាងសំណុំរឿង។
នគរបាលបានបន្តថា ជនសង្ស័យចំនួន០៨នាក់៖
១-ឈ្មោះ សាំ ហេង ភេទប្រុស មុខរបរកម្មកររោងចក្រ។
២-ឈ្មោះ វណ្ណ សុផៃណារិទ្ធ ភេទប្រុស។
៣-ឈ្មោះ កែ ហេងឡេង ភេទប្រុស មុខរបរសិស្ស។
៤-ឈ្មោះ កប ភ័ស ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៥-ឈ្មោះ ឆែម ខេមរ: ហៅ ទុយ ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៦-ឈ្មោះ ប៉ុន វីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៧-ឈ្មោះ តឿ គឹមឆាយ ភេទប្រុស មុខរបរកម្មររោងចក្រ ។
៨-ឈ្មោះ ឈុត វារីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យបានបង្កឱ្យ ខូចខាត ម៉ូតូម៉ាក ស៊ុយស៊ូគី និច ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 1AD 0143, ម៉ូតូម៉ាហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AE-0464 ដែលជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ