ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ម៉ូតូឌុបគ្នាលឿន​ជ្រុង​បុក​ម៉ូតូ​នារី​ម្នាក់​បេីក​ឆ្លង​ស្តុបរង​របួស​ធ្ងន់​ស្រាល​៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ យុយុវជន៣នាក់បើកម៉ូតូឌុបគ្នាយ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុង​បុក​ម៉ូតូ​មួយគ្រឿងទៀតបេីក​បរ​ដោយ​នារី​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​៣នាក់​ស្រាល​ម្នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្រ​កម្ពុជា​ចិន​ព្រះ​កុសុមៈ​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​១០​នឹង​១៥នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០២៥ នៅតាមបណ្តោយផ្លូវ​កម្ពុជា​ក្រោម​ កែកែងផ្លូវលេខ២៦១​ ​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ 

​ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ​នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ZOOMER -X ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​សៀមរាប​1Y-6565បេីក​តាម​បណ្ដោយ​ផ្លូវ​២៦១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជេីង​ឆ្លង​ស្តុប​ទឹកល្អក់​ ខណៈបើកឆ្លងជិតផុត​ស្រាប់​តែ​ឃើញ​យុវជន​៣នាក់​ជិះ​ម៉ូតូ​ម៉ាកហុងដាឌ្រីម​សង់​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1LB-9241បេីក​បរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​ជ្រុល​ទៅ​បុក​ ម៉ូតូនារីម្នាក់ដែលបេីកឆ្លងភ្លើង​ស្តប់​ អូសជាច្រេីនម៉ែត្របណ្តាលឲ្យររបួស​ធ្ងន់​៣នាក់​ នឹង​ម្នាក់​រងរបួស​ស្រាល​ ។ ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ នារី​រងគ្រោះ​ម្នាក់​នឹង​យុវជន​២នាក់​ទៀត​ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្រ​កម្ពុជា​ចិន​ព្រះ​កុសមៈ​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ​ ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទួលគោក​ភ្លាមៗ​ ដេីម្បី​វាស់​វែង​​យក​ម៉ូតូ​ទាំង​២គ្រឿង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការដោះ​ស្រាយ​គ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖