ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកដាក់ បញ្ចូល ក្រុមស្តាំនិយមជ្រុល” Terrorgram” ក្នុង បញ្ជី អង្គការភេរវកម្ម

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ១៣ ខែ មករា តាម ម៉ោង ក្នុង តំបន់ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដា ក់ បញ្ចូល ក្រុមស្តាំនិយម ” Terrorgram” ក្នុង បញ្ជី អង្គការភេរវកកម្ម ដោយចោទប្រកាន់ ក្រុមនេះថាបានតម្កល់ ជន ស្បែកសជា ចម្បង រៀបចំផែនការវាយប្រហារនៅ ជុំវិញពិភពលោក និងញុះ ញង់ ឱ្យមានអំពើ ហិង្សា ជាតិសាសន៍និយម។

    គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍នេះ បានចែង ថា ក្រុម ” Terrorgram”  បានតម្កល់ ជន ស្បែកសជា ចម្ប ង ញុះញង់ ឱ្យមាន ការវាយប្រហារចំពោះ គោលដៅដែល កំណត់ដោយក្រុមនេះ និងបានផ្តល់ការណែនាំ និងសម្ភារៈបង្រៀនអំពីយុទ្ធសាស្ត្រវាយប្រហារ វិធីសាស្រ្ត និងគោលដៅវាយប្រហារ   ដែល គោលដៅ ទាំងនេះ មាន រួមទាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលផងដែរ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំណត់ ថា មេដឹកនាំចំនួន បីនាក់នៃក្រុម ” Terrorgram ” ដែលមកពីប្រទេសប្រេស៊ីល ក្រូអាត និងអាហ្វ្រិកខាងត្បូងជាភេរវករ ហើយ បង្កកទ្រព្យសម្បត្តិរបស់ក្រុម ” Terrorgram ” ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងហាមឃាត់មិន ឱ្យ ពលរដ្ឋអាមេរិក ធ្វើអាជីវកម្ម ឬផ្ទេរប្រាក់ជាមួយអង្គការ មួយនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖