ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយផ្តោតលើពូជអង្ករក្រអូបរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ពេលវេលានេះ គឺជាឱកាសមាសសម្រាប់ប្រមូលផ្តុំកសិករយើងដែលកំពុងជួយបញ្ហាប្រឈមខាងផ្នែកទីផ្សារ និងរៀបចំចងក្រងពួកគាត់ជាសហគមន៍កសិកម្មទំនើប ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយផ្តោតលើពូជអង្ករក្រអូបរបស់កម្ពុជា។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ 

លោក ឃឹម ហ្វីណង់ បន្តថា ៖ និយាយដូច្នេះមិនមែនមានន័យថាសហគមន៍កសិកម្មទំនើបផ្តោតតែលើពូជស្រូវមួយប្រភេទនោះទេ ទៅថ្ងៃអនាគត ប្រសិនបើមានអ្នកបញ្ជាទិញហើយហ៊ានចុះកិច្ចសន្យាច្បាស់លាស់ និងផ្តល់តម្លៃល្អសម្រាប់ស្រូវអូអឹមឬស្រូវប្រភេទផ្សេង ក៏សហគមន៍អាចផលិតតាមតម្រូវការទីផ្សារបានដែរ។ អ្វីដែលពិសេសនោះគឺ សហគមន៍នឹងទទួលបានកម្ចីដើមទុនទាំងស្រុង ដោយមិនចាំឱ្យសមាជិកម្នាក់ៗជាប់បំណុលឡើយ ជាមួយនឹងភាពច្បាស់លាស់នៃថ្លៃទីផ្សារទុកជាមុនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖