ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ នេះធ្វើឡើងនៅថ្ងៃសុក្រ ៤រោច  ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថៃ្ង១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង ៣០ នាទីនៅផ្លូវ៩២ ចំណុច មុខផ្សារឃ្លាំងរំសេវថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានឲ្យដឹងថា ក្នុងនោះមានសមាសភាពចូលរួម÷

១.លោក ញាណ ចន្ថាវេរ៉ា ឋានៈ អភិបាលរង

២.លោក ស៊ុំ ធនរតនា ឋាន: អធិការរង

៣.លោក ជា ជៀកវៃ ឋាន: មេបញ្ជាការរង

ហើយកំលាំងចូលរួម ៤០ នាក់

-សាលាខណ្ឌ ០៧ នាក់             

-នគរបានខណ្ឌ ១៧ នាក់ 

-កងរាជអាវុធហត្ថខណ្ឌ ០៨ នាក់ និង សណ្តាប់ធ្នាប់សាលាខណ្ឌ ០៨ នាក់។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា,ក្នុងនោះត្រួតពិនិត្យ ម៉ូតូឆ្លងកាត់៩៦ គ្រឿង ក្នុងនោះត្រួតពិនិត្យរថយន្តចំនួន ៣២ គ្រឿង អាវុធឆ្លងកាត់គ្មាន។

អាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌសែនសុខក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរកុំពិសាគ្រឿងស្រវឹង ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖