ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមខែមករា ឆ្នាំ២០២៥នេះ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៧៩,២២%

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៧៩,២២% គិតត្រឹមខែមករា ឆ្នាំ២០២៥នេះ ។ 

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង សរុប ១៧៦១ម៉ែត្រ, និងផ្លូវមេតភ្ជាប់ មានប្រវែង ១៥,៤៩គ.ម ព្រមទាំងផ្លូវខ្នែងចំនួន៤ខ្សែ មានប្រវែងសរុប ១៦,២០គ.ម ។ 

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ រំពឹងថាអាចបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ពិសេស ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ​៖ តារា​


ចែករំលែក៖