ព័ត៌មានទាន់ហេតុការណ៍៖

កំណើននៃការនាំចេញរបស់ថៃនឹងទទួលបានគោលដៅកំណត់

ចែករំលែក៖

បើទោះបីជាមានការធ្លាក់ចុះនៅក្នុង រយៈពេល៧ខែដំបូងនៃឆ្នាំនេះក៏ដោយក៏ក្រសួងពាណិជ្ជកម្មនៅតែមានទស្សនៈ​សុទិដ្ឋនិយមថា ការនាំចេញនៅរយៈពេលដែលសេសសល់ក្នុងឆ្នាំនេះនឹងកើនឡើងដែរ ពោលគឺជាលទ្ធផលនឹងកើនឡើង ១,៣ភាគរយពេញមួយឆ្នាំនេះ។

ក្រសួងបានរាយការណ៍ថា ការនាំចេញនៅក្នុងខែកក្កដាបានធ្លាក់ចុះ៤,៣៥ភាគ រយដល់ចំនួន១៧,៤១ពាន់លានបាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកត្តាដែលធ្វើឱ្យមានការធ្លាក់ចុះ ២ភាគរយនៅក្នុងរយៈពេល៧ខែដំបូងដល់ចំនួន១២២,៥៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

លោក Malee Choklumlerd អគ្គនាយកនៃនាយកដ្ឋានជំរុញការនាំចេញបានមានប្រសាសន៍ថា តាមរយៈស្ថិតិបានឱ្យដឹងថា ការនាំចេញនឹងកើនឡើងនៅពាក់កណ្តាល ទី២នៃឆ្នាំនេះ ជាពិសេសត្រីមាសចុង ក្រោយ ហើយលទ្ធផលនៅក្នុងការនាំចេញមានចំនួន១,៣ភាគរយដល់ចំនួន២២៣,៤៦ពាន់លានដុល្លារសហរដ្ឋអាមេរិកពេញមួយឆ្នាំ។

លោកស្រីបានបន្ថែមទៀតថា ក្រសួងនឹងពិចារណាពិនិត្យគោលដៅការងារនាពេលបច្ចុប្បន្ននេះឡើងវិញ បន្ទាប់ពីមានកិច្ច ពិភា​ក្សាជាមួយនឹងអ្នកតំណាងវិនិយោគថៃនាឆ្នាំក្រោយនេះ។

ការនាំចេញអាចនឹងកើនឡើងដល់ ចំណុចវិជ្ជមានដោយសារតែការងើបឡើង នៃតម្លៃប្រេងនិងការពង្រឹងនូវតម្រូវការក្នុងទីផ្សារមួយចំនួន។ លោកស្រីបានបន្ថែម ទៀតថាក្រសួងនេះគុណគូរពីតម្លៃចំណូលជាមធ្យមប្រចាំខែ ដែលមានប្រហែលជា ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅ រយៈពេលដែលសេសសល់ក្នុងឆ្នាំនេះ។

លោក Somkiat Triratpan នាយកការិយាល័យយុទ្ធសាស្ត្រពាណិជ្ជកម្មនិង គោលនយោបាយរបស់ក្រសួងបានមាន ប្រសាសន៍ថាតម្លៃប្រេងអត្រាប្តូរប្រាក់ ដុល្លារ-បាត និងតម្រូវការសកលោកនឹងក្លាយជាកត្តាដែលជះឥទ្ធិពលដល់ការនាំចេញ ក្នុងខែក្រោយនេះ។

ក្រសួងបានព្យាករថាតម្លៃប្រេងឆៅនឹងបន្តកើនឡើងប៉ុន្តែមិនលើសពី៦០ដុល្លារ ក្នុងមួយបារ៉ែលទេពោលគឺមានតម្លៃជា មធ្យម​ប្រហែលជា៤២,៥០ដុល្លារសហរដ្ឋអាមេរិកក្នុងខែក្រោយនេះ។ តម្លៃជាមធ្យម នៃប្រាក់បាតអំឡុង៧ខែដំបូងនៃឆ្នាំនេះគឺមានប្រហែលជា ៣៤,៧៦បាតក្នុងមួយ ដុល្លារសហរដ្ឋអាមេរិក។

ដោយយោងទៅតាមរបាយការណ៍ របស​់មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី៣,២ទៅ៣,១ភាគរយ ក្នុង ឆ្នាំនេះ។

តម្លៃនៃការនាំចូលរបស់ប្រទេសនេះកាលពីខែមុនបានធ្លាក់ចុះ៧,១៦ភាគរយដល់ ចំនួន១៦,២ពាន់លានដុល្លារសហរដ្ឋអា មេរិក ខណៈដែលអតិរិពាណិជ្ជកម្មសម្រាប់ខែមុននោះមាន១,២១ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ តម្លៃនាំចូលនៅក្នុង រយៈពេល៧ខែដំបូងនៃឆ្នាំនេះមានចំនួន សរុប១០៨,៩២ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ ៩,៧៨ភាគរយ។
កាលពីខែមុនការនាំចេញស្ទើតែគ្រប់ទីផ្សារសំខាន់ៗ លើកលែងតែសហរដ្ឋអាមេ រិកនិងអូស្ត្រាលីនោះបានធ្លាក់ចុះ ៕ រ័ត្ន

outlook3Q2014


ចែករំលែក៖