ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Michail Antonioរបស់ West Ham ត្រូវបានកោះហៅឲ្យចូលរួម ក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង

ចែករំលែក៖

កីឡាករ Michail Antonioខ្សែបម្រើស្លាបរបស់ក្លិបWest Hamត្រូវបានជ្រើសរើសឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង ខណៈដែលលោកSam Allardyceដកកីឡាករមានទេពកោសល្យ២នាក់ចេញវិញ។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyceបានដកកីឡាករ Jack Wilshereខ្សែបម្រើរបស់ក្លិបកាំភ្លើងធំArsenal និងខ្សែប្រយុទ្ធRoss Barkleyរបស់ក្លិបEverton។ កីឡាករទាំងពីររូបនេះត្រូវបានជ្រើសរើសចូលរួម ក្រុមជម្រើសជាតិអង់គ្លេសក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦។

កីឡាករMichail Antonioបានអភិវឌ្ឍខ្លួនទៅជាខ្សែបម្រើដ៏គួរឲ្យចាប់ អារម្មណ៏ខ្លាំងបំផុតនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier league ចាប់តាំងពីផ្លាស់ពីក្រុមNottingham Forestក្នុងតម្លៃខ្លួន៧លានផោន។

លោកAllardyceបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់អង់គ្លេស ថា “ខ្ញុំគិតថាMichail Antonioគឺជាកីឡាករលេចធ្លោជាងគេ។ នេះគឺជាយុវជនដែល នឹងមានអនាគតវែងឆ្ងាយ។ គាត់បានឆ្លងកាត់ ក្នុងអាជីពទាល់ទាត់ រហូតដល់ត្រូវបានជ្រើសរើសឲ្យចូលរួម ក្រុមជម្រើសជាតិអង់គ្លេស”។

ខាងក្រោមនេះគឺជាកីឡាករទាំង២៣រូបដែលត្រូវបានជ្រើសរើសក្នុង ក្រុមជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការ ជម្រុះយកកៅអីទៅលេងនៅក្នុង កម្មវិធីពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីលៈ
អ្នកចាំទី: Fraser Forster (Southampton), Joe Hart (Manchester City), Tom Heaton (Burnley).
ខ្សែការពារ: Gary Cahill (Chelsea), Nathaniel Clyne (Liverpool), Phil Jagielka (Everton), Danny Rose (Tottenham Hotspur), Luke Shaw (Manchester United), Chris Smalling (Manchester United), John Stones (Manchester City), Kyle Walker (Tottenham Hotspur)។

ខ្សែបម្រើ: Dele Alli (Tottenham Hotspur), Michail Antonio (West Ham United), Eric Dier (Tottenham Hotspur), Danny Drinkwater (Leicester City), Jordan Henderson (Liverpool), Adam Lallana (Liverpool), Wayne Rooney (Manchester United), Raheem Sterling (Manchester City), Theo Walcott (Arsenal) ។

ខ្សែប្រយុទ្ធ: Harry Kane (Tottenham Hotspur), Daniel Sturridge (Liverpool), Jamie Vardy (Leicester City)៕

e34


ចែករំលែក៖