ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធបិតីអាមេរិក មានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពិន

ចែករំលែក៖

សេតវិមានបានប្រកាសកាលពីថ្ងៃទី២៩ ខែសីហាថា ប្រធានាធបិតីអាមេរិក លោកបារ៉ាក់ អូបាម៉ា មានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី៦ ខែកញ្ញា នៅក្នុងប្រទេសឡាវ ។

មេដឹកនាំទាំងពីរ នឹងចូលរួមកិច្ចប្រជុំកំពូល EAS នៅក្នុងប្រទេសឡាវ ដើម្បីពិភាក្សាស្តីបញ្ហាជាច្រើន ក្នុងនោះមានសិទ្ធិមនុស្ស សន្តិសុខ ក្នុងតំបន់ ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អនុប្រធានទីប្រឹក្សាសន្តិសុខសេតវិមាន លោក Ben Rhodes បានបញ្ចាក់ថា «យើងជឿជាក់ថា ប្រធានាធិបតីអូបាម៉ា នឹងលើកឡើងពីបញ្ហាស្តីអំពីការប្រកាសរបស់ប្រធានាធបិតីហ្វីលីពីន ទៅលើស្ត្រី ក្រុមអ្នកសារព័ត៌មាន និងបញ្ហាជាច្រើនទៀត ។

លោក Ben Rhoder បញ្ជាក់ទៀតថា កិច្ចពិភាក្សា ក៏នឹងលើកឡើងពីបញ្ហាសន្តិសុខ ពិសេសគឺភាពតានតឹងពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូង ក្នុងពេលដែលចិនកំពុងតែបន្តសកម្មភាព មិនគោរពទៅតាមច្បាប់អន្តរជាតិ ក្រោយតុកាការអាជ្ញាកណ្តាលទីក្រុងឡាអេសម្រេចក្តីឲ្យហ្វីលីពីនឈ្នះ ។

នៅក្នុងសន្និសីទការសែតនោះដែរ លោក Ben Rhoder បញ្ចាក់ទៀតថា ប្រធានាធិបតីអូបាម៉ា នឹងមានជំនួបពិភាក្សា ជាមួយប្រទេសទួគី នៅក្នុងកិច្ចប្រជុំ G 20 ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសចិន ដោយមានប្រធានបទ ពិភាក្សាពីបញ្ហាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ៕ ម៉ែវ សាធី

082916-obamaduterte


ចែករំលែក៖