ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានFIFA បង្ហាញពីជំហរចង់ឲ្យមានក្រុម៤០ប្រទេសចូលរួម ប្រកួត World Cup

ចែករំលែក៖

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់ World Cup នៅថ្ងៃអនាគត អាចមានក្រុមចូលរួមរហូតដល់ទៅ៤០ ប្រទេសក្នុងវគ្គចុងក្រោយ ។

លោកប្រធាន FIFA បានថ្លែងបែបនេះ បន្ទាប់ពីគាត់បានឃើញភាពជោគជ័យ នៃការបង្កើនចំនួន ប្រទេសចូលរួមប្រកួតដណ្តើមជើងឯកយូរ៉ូ ឆ្នាំ២០១៦ ក្នុងប្រទេសបារាំងកន្លងមក ។

លោក Gianni Infantino បានបញ្ជាក់បន្ថែមទៀតថា ការលេងរបស់ក្រុមជម្រើសជាតិប្រទេសតូចៗ មាន ភាពល្អប្រសើរ ហើយក្រុមបាល់ទាត់ត្រូវបានបន្ថែមរហូតដល់២៤ប្រទេស ។ ករណីនេះ អាចកម្លាំងជំរុញឲ្យមាន៨ប្រទេសទៀត ដើម្បីចូលរួមប្រកួតនៅក្នុងពានរង្វាន់ World Cup ។

លោកប្រធានដែលមានវ័យ៤៦ឆ្នាំនេះ បានមានប្រសាសន៍បន្តទៀតថា “ពានរង្វាន់ World Cupគិត មកដល់បច្ចុប្បន្នមិនមែនត្រឹមតែជាល្បែងបាល់ទាត់ទេ តែគឺជាកីឡាសម្រាប់មនុស្សទាំងអស់លើ ពិភពលោក។ យើងបានយល់ពីអារម្មណ៏រំភើបរបស់ក្រុមអ៊ីស្លង់ វេល អាល់បានី និងហុងគ្រីនៅក្នុង ពេលប្រកួតយូរ៉ូ យើងពិតជាមានមោទនភាពចំពោះពួកគេណាស់។ ចំណែកការផ្លាស់ប្តូរពី៣២ប្រទេស ទៅ៤០ប្រទេសនៅ World Cupគឺជារឿងធំខ្លាំងណាស់ តែវាគឺជាគោលដៅដែលអាចសម្រេចបាន ដើម្បី អភិវឌ្ឍវិស័យបាល់ទាត់នៅលើពិភពលោកនេះ” ៕

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក

សូមអានបន្ត ៖ វិជេ អាណូ បដិសេធសំណើរថតរឿងខ្មោច


ចែករំលែក៖