ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ គឹតត្រឹមថ្ងៃទី ២៤ មករា ២០២៥ គម្រោងអភិវឌ្ឍប្រពន្ធ័ធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥%

ចែករំលែក៖

ភ្នំពេញ ៖ គឹតត្រឹមថ្ងៃទី ២៤ មករា ២០២៥ គម្រោងអភិវឌ្ឍប្រពន្ធ័ធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥% ដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦ ។ នេះជាការលើកឡើងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បន្តថា ៖ ការងារអនុវត្តន៍បានរួមមាន ៖

ក)អាងទឹក

-អាងទឹកពង្រ បញ្ចប់១០០%

-អាងទឹកវាំងហែងបញ្ចប់ ១០០%

-អាងទឹកកន្សែង ៩៩%

ខ)ប្រពន្ធ័ប្រឡាុយខ្នាតធំ

-MC1-1=៣,២២គម អនុវត្តបាន៩៩%

-MC1-2=៣២,៣៩គម អនុវត្តបាន៨៥%

-MC2=១៦,៤២គម= ៩៥.០៤%

-MC3-1=២៨,៣៥គម= ៣៨%

-MC3-2=៧,២២គម= ៩៨.០៥%

-សំណងសិល្បៈការ្យ បានសាងសង់បញ្ចប់ ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ ក្នុងចំណោមសំណង់សិល្បការ្យ សរុប ២១៣ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ នៅពេលសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចជួយស្រោចស្រពស្រូវវស្សា បានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំង បានចំនួន ១៣  ៨២៧ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ១២ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖