ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកស្រី កែ សួនសុភី សសុខា បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្ថិតនៅភូមិលិង្គ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាឱកាសនោះដែរ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអភិសន្តិបណ្ឌិត និងលោកស្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេចនាពេលនេះ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធសភា លោក លោកស្រី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង១១ឃុំ នៃស្រុកព្រះស្តេច សរុបចំនួនប្រមាណ ៣.៣៩៩រូប៕

ដោយ ៖ សិលា


ចែករំលែក៖