អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ ទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន បានបង្ហាញថា នៅឆ្នាំ ២០២៤ ការនាំចេញ របស់ប្រទេសចិនទៅកាន់ប្រទេសនិង តំបន់ ជាង ១៦០ បានកើនឡើង ជាមួយនឹងទំហំ លើសពី ២៥ ទ្រី លាន យាន់ប្រាក់ចិន ដោយ រក្សាបាននូវកំណើនរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ។
ស្ថិតិបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសដែលចូលរួម“ ខ្សែក្រវាត់ និងផ្លូវ” បានកើនឡើង ៩.៦% ការនាំចេញទៅកាន់អាស៊ានកើនឡើង ១៣.៤% ហើយការនាំចេញទៅកាន់ទីផ្សារប្រពៃណីដូចជាសហភាព អឺរ៉ុប និងសហរដ្ឋអាមេរិកក៏ កើន ឡើងផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ការវិភាគបង្ហាញថា ទោះបីជាមានការកើនឡើងនៃបញ្ហាប្រឈមពីបរិយាកាសខាងក្រៅ និងភាពមិនប្រាកដប្រជា ក៏ដោយ ក៏ការនាំចេញរបស់ប្រទេសចិន មានលក្ខណៈ ពិសេសដូចជាប្រភេទទំនិញពេញលេញ និងទីផ្សារចម្រុះ និងមានស្ថិរភាពជាដើម ហើយនឹងបន្តបង្ហាញពីភាពធន់ និងភាពរឹងមាំតទៅ ទៀត ៕
ដោយ ៖ សិលា