ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់កស្លាប់ម្នាក់ រងរបួសម្នាក់

ចែករំលែក៖

​ ភ្នំពេញ ៖ ម៉ូតូហុងដា Click បើកលឿនទាក់ដៃចង្កូតគ្នាជាមួយម៉ូតូ ហុងដា ប៊ីត រេចង្កូតទៅបុកក្បាលព្រួញ់ពុះចែកផ្លូវ បណ្តាលអោយយុវជនដួលបាក់ក៎ស្លាប់ម្នាក់ នឹង នារីម្នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០១ នឹង ៤០នាទីរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី០២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Click ពណ៍ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2895 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿង ម៉ាក ហុងដា ប៊ីត ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1AK- 9320 បើកបរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា រួចក៏រេចង្កូតទៅបុកក្បាលព្រួញ់ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយយុវជនដែលជិះម៉ូតូ Click បាក់ក៎ស្លាប់ភ្លាមៗតែម្តង ។ ចំណែកនារីដែលម៉ូតូ ហុងដា ប៊ីត រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ ។ ចំពោះសពយុវជនខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់អោយគ្រួសារយកទៅបុណ្យតាមប្រពៃណីផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងយកម៉ូតូទាំងគ្រឿង ទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖