ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានីខេត្ត ចៅក្រមសាលាឧទ្ទរណ៍ខេត្តបាត់ដំបង និងប្រធាននាយកដ្ឋានកិច្ចការអនុវត្តទោស និងដោះលែងដោយមានលក្ខខណ្ឌ នៃក្រសួងយុត្តិធម៌ ប្រជុំពិភាក្សាលើកិច្ចការងារការស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដោយមានលក្ខខណ្ឌ។
ជាកិច្ចបន្ទាប់ លោកអគ្គនាយក បានបន្តអង្គប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំ លោកអគ្គនាយក បានផ្តល់អនុសាសន៍ណែនាំ ដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់ និងបន្តស្វែងរកវត្ថុហាមឃាត់ជាពិសេសការនាំយកទូរសព្ទនិងគ្រឿងញៀនចូលក្នុងពន្ធនាគារ
-ត្រៀមបំពាក់ប្រពន្ធ័កាមេរ៉ាសុវត្ថិភាពតាមពន្ធនាគារទូទាំងប្រទេស
-សូមធ្វើការជំរុញដល់មន្រ្តីពន្ធនាគារ ធ្វើសមយុទ្ធ និងហ្វឹកហាត់ជាប្រចាំ៕
ដោយ ៖ សិលា