ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពរត់ដង្ហែភ្លើងគប់នៃព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី៩បានចាប់ដំណើរការ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ពិធី រត់ដង្ហែភ្លើងគប់នៃ ព្រឹត្តិការណ៍ កីឡា រដូវរងា អាស៊ី លើកទី ៩ បាន ចាប់ដំណើរការ នៅ ក្រុង Harbinខេត្តHeilongjiang ប្រទេស ចិន ។ រយៈពេល រត់បណ្តាក់ ភ្លើងគប់ គឺ ១ថ្ងៃ ផ្លូវ រត់បណ្តាក់ មាន ប្រវែង ប្រហែល ១១គីឡូម៉ែត្រ។

យប់ ថ្ងៃទី ៧ ខែកុម្ភៈ ប៉មព្រះអគ្គិជ័យកីឡានឹងអុជបំភ្លឺនៅក្នុងពិធីបើក ព្រឹត្តិការណ៍កីឡា រដូវរងា អាស៊ី ហើយនឹងបន្តរហូតដល់បញ្ចប់ ព្រឹត្តិការណ៍កីឡា រដូវរងា អាស៊ី។ សកម្មភាព ដង្ហែភ្លើងគប់ នឹង មាន អ្នកកាន់ភ្លើងគប់ ចំនួន១២០នាក់ ចូលរួម ក្នុងនោះ អាយុតិចបំផុត ត្រឹម ១៦ ឆ្នាំ អាយុច្រើនបំផុត ដល់ទៅ៨៣ឆ្នាំ។

គេហទំព័រ «CCFR China state-controlled media » ជា មួយ នឹង ការចាប់ផ្ដើម នៃ ពិធីដង្ហែ ភ្លើងគប់ ព្រឹត្តិការណ៍ កីឡារដូវរងា អាស៊ី លើក នេះ ក៏បាន ចាប់ ផ្តើម ការ ប្រកួត ។ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ កីឡាវាយកូន ហ្គោល លើទឹកកក ដែលជាវិញ្ញាសាដំបូងនៃព្រឹត្តិការណ៍ កីឡា រដូវរងា អាស៊ី បាន ចាប់ ផ្តើមប្រកួត ។ព្រឹត្តិការណ៍កីឡា រដូវរងា អាស៊ី នឹងបើកជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ហើយបញ្ចប់ នៅថ្ងៃទី១៤ ខែកុម្ភៈ សរុបមានរយៈពេល៨ថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖