ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកាំភ្លើងធំប្រមាញ់បានខ្សែប្រយុទ្ធLucas Perez និងខ្សែការពារ Shkodran Mustafi ពីប្រទេសអេស្ប៉ាញ

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានសម្រេចជោគជ័យក្នុងការទិញកីឡាករខ្សែប្រយុទ្ធ Lucas Perez ពីក្លិប Deportivo និងខ្សែការ ពារ Shkodran Mustafi ពីក្លិប Valencia ក្នុងប្រទេសអេស្ប៉ាញដូចគ្នា ។

ក្រុមកាំភ្លើងធំបានចំណាយទឹកប្រាក់ ១៧លានផោនទិញខ្សែការពារសញ្ជាតិ អេស្ប៉ាញ Lucas Perez ដែលមានវ័យ២៧ ឆ្នាំ ។ Perez ស៊ុតបាល់បាន១៧គ្រាប់ក្នុង ចំណោម៣៧ប្រកួតឲ្យក្រុម Deportivo កាលពីរដូវកាលចាស់ ។ ចំណែកកីឡាករ អាល្លឺម៉ង់ Shkodran Mustafi មានតម្លៃខ្លួន ៣៥លានផោន។ គាត់មានវ័យ២៤ឆ្នាំនិងជាសមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលបានឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ ២០១៤ ។

សរុបកីឡាករទាំងអស់ដែលលោកគ្រូបង្វឹកសញ្ជាតិបារាំង Wenger ទិញមក កាន់ក្រុម Arsenal មានចំនួន៦នាក់សម្រាប់ រដូវកាលថ្មីរួមទាំង Granit Xhaka, Rob Holding, Takuma Asano និង Kelechi Nwakali ។

លោក Wenger បានថ្លែងថា ” Lucas Perez មិនត្រឹមតែជាកីឡាករដែលអាចរកគ្រាប់បាល់ខ្លួនឯងបាននោះទេ គាត់ថែមទាំងលេងស៊ីចង្វាក់គ្នាជាមួយនឹងដៃគូទៀតផង។ ចំណែក Shkodran Mustafi កំពុងតែមានទម្រង់លេងល្អក្នុងវ័យរបស់គាត់ហើយថែមទាំងមានបទពិសោធន៍ផង ដែរ” ៕

 

Shkodran Mustafi

Shkodran Mustafi

Lucas Perez

Lucas Perez

 


ចែករំលែក៖