ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូលឡង់ កាលពីថ្ងៃទី៣០ ខែសីហា បានបង្ហាញការសោកស្តាយអំពីទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅ មួយថ្ងៃ។ លោក ហូលឡង បញ្ជាក់ទៀតថា ការលុបចោលទណ្ឌកម្មរុស្ស៊ីគឺជារឿងចាំបាច់បំផុតដើម្បីផលប្រយោជន៍រួម។ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលដោយផ្ទាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីនឹងបណ្តាប្រទេសអឺរ៉ុប ។
លោក ហូលឡង បញ្ជាក់ទៀតថា ស្ថាន ភាពដែលកើតឡើងគឺជារឿងគួរឲ្យសោកស្តាយបំផុតដោយសារតែវានាំមកនូវផល វិជ្ជមានដល់ភាគីទាំងពីរ ពិសេសគឺស្ថាន ភាពសេដ្ឋកិច្ចរួម។ ដូច្នេះបើយើងអាចរួច ផុតពីស្ថានភាពខាងលើកាន់តែឆាប់គឺកាន់តែប្រសើរ។ កន្លងមកទំនាក់ទំនងរវាងរុស្ស៊ី នឹងបារាំងមានភាពជិតស្និទ្ធនិងគួរឲ្យទុក ចិត្តគ្នាទៅវិញទៅមក។
លោក ហូលឡង់ ក៏បានបង្ហាញក្តីសង្ឃឹម ថា ទំនាក់ទំនងដ៏ល្អប្រសើររវាងរុស្ស៊ីនឹងបារាំងនឹងល្អឡើងវិញ។ ទន្ទឹមនឹងនោះបារំាងក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូត្រូវតែទទួល ខុសត្រូវក្នុងការដោះស្រាយវិបត្តិនៅក្នុង ប្រទេសអ៊ុយក្រែននិងស៊ីរី។
ប្រធានាធិបតីអ៊ុយក្រែនសង្ឃឹមថា នឹងឆាប់តភ្ជាប់ឡើងវិញកិច្ចពិភាក្សាស្វែងរក ដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានប្រទេសរុស្ស៊ី បារំាង អាល្លឺម៉ងនិងអ៊ុយក្រែ។
ទំនាក់ទំនងរវាងរុស្ស៊ីនឹងលោកខាងលិច ប្រឈមមុខតានតឹងដោយសារតែស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ អឺរ៉ុបនិងអាមេរិកបាន អនុម័តដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី ចំណែករុស្សីវិញក៏បានដាក់ទណ្ឌកម្មតបតវិញដោយឈប់នាំចូលផលិតផលកសិកម្មពីអឺរ៉ុបធ្វើឲ្យប្រជាកសិករជាច្រើននៅអឺរ៉ុបធ្វើបាតុកម្មដោយសារតែតម្លៃទិន្នផលកសិកម្មចុះថោក៕ ម៉ែវ សាធី
សូមអានបន្ត ៖ ប្រទេសកូរ៉េខាងជើងអំពាវនាវឲ្យកុមារពលីជីវិតការពារមេដឹកនាំ គីម ជុងអ៊ុន