ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២គ្រឿង​បេីក​កៀរ​គ្នា​រងការ​ខូចខាត​ ភាគី​ទាំង​សងខាងដោះស្រាយ​ បញ្ចប់​រឿង​ភ្លាម​ៗ

ចែករំលែក៖

ភ្នំពេញ ៖រថយន្ដ ford raptors F150បេីក​ខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀរ​និង​រថយន្ត​toyota prus​ដែល​បេីក​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​រងការ​ខូចខាត​ ។ 

  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃ​ទី​៦ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ជិត​រង្វង់​មូល​វិមានឯករាជ្យ​ ផ្លូវព្រះសីហនុសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាក toyota prus ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-8018 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើតនោះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តម៉ាក ford raptors F150 ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU 0658 បានបេីក​ ធ្វើដំណើរក្នុងទិសដៅស្របគ្នាហើយមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបាន​ងៀក​ចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ ជ្រុល​ទៅ​កៀរ​និង​រថយន្ត​toyota prus បណ្តាល​ឲ្យ​រងការ​ខូចខាត​ផ្ទាល់​មុខ​ចំហៀង​ខាង​ឆ្វេង​ គាប់​ជាប់​និង​រថយន្ត​ ford raptors ។ 

​ ដោយ​ឡែក​រថយន្ត​ford​ raptors​ រងការ​ខូចខាត​តិចតួច​ដូច​គ្នា​ តែ​សំណាង​ល្អ​ដែលក្នុងហេតុការណ៍នេះមិនមានភាគីខាងណារងរបួសនោះទេ ។ 

  ក្រោយកើតហេតុភាគីទាំងសងខាងបានសម្រុះសម្រួលគ្នាដោយខាងរថយន្ត​ford raptors សងសំណងទៅឲ្យ ខាង​រថយន្ត​toyota  prus ចំនួន១៨០ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖