ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ការរំកិលឆ្អឹងកងចង្កេះ spondylolisthésie

ចែករំលែក៖

ភ្នំពេញ ៖ ការរំកិលឆ្អឹងកងចង្កេះ spondylolisthésie ជាភាពផ្លាស់ទីរបស់ឆ្អឹងខ្នងមួយទៅមុខឬទៅក្រោយលើឆ្អឹងខ្នងបន្ទាប់ បណ្តាលអោយមានការគាបសង្កត់ទៅលើខួរឆ្អឹងកងខ្នង រឺសរសៃវិញ្ញាណ ដែលបណ្តាលអោយមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់។ 

ក) រោគសញ្ញា

– ឈឺចង្កេះ

– ឈឺរាលចេញពីចង្កេះទៅជើង

– ចុះខ្សោយនៃសាច់ដុំជើង ឬផ្នែកខាងក្រោម

– ស្ពឹកជើង ដើរមិនបានឆ្ងាយ

– អាចពិបាកក្នុងការបញ្ជារការបន្ទោបង់

ខ) មូលហេតុ

– បាក់បែកឆ្អឹងខ្នងដោយសារការប៉ះទង្គិច

– ការចាស់សឹករិចរិលនៃឆ្អឹងកងចង្កេះ

– ផលវិបាកក្រោយការវះកាត់ឆ្អឹងកងចង្កេះ

គ) ការព្យាបាល

ការព្យាបាលមិនចាំបាច់វះកាត់

– ការអង្គុយឬដេកត្រឹមត្រូវ

– ហាត់ប្រាណសម្រាប់ការរឹងមាំនៃសាច់ដុំចង្កេះ

– ការចាក់ថ្នាំបំបាត់ឈឺ  

– ប្រើថ្នាំបំបាត់ការឈឺសាច់ដុំ និងការរលាក

ឃ) ការព្យាបាលដោយវះកាត់

វះកាត់កល់ទ្រនាប់ឆ្អឹងកងចង្កេះ និងចាប់ដែកដើម្បីភ្ជាប់ឆ្អឹងខ្នងឲ្យរឹងមាំវិញ និងដើម្បីបន្ធូរការចង្អៀតសរសៃប្រសាទ

ជំរើសនៃការព្យាបាលដោយការប្រើប្រាស់ថ្នាំ ដោយចលនា រឺ ដោយវិធីវះកាត់គឺអាស្រ័យលើរោគសញ្ញានៃជំងឺ និងការវិវត្តន៍នៃជំងឺ។

ប្រសិនបើបងប្អូនមានបញ្ហា រឺរោគសញ្ញាដូចដែលបានរៀបរាប់ជូនខាងលើ សូមបងប្អូនមកពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖