ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​៖​ ស្នើសុំបងប្អូនឈប់ចែករំលែកវីដេអូម្តាយធ្វើបាបក្មេងដោយក្តីអនុគ្រោះ សូមជឿជាក់លើនគរបាលព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រៃវែង​ បានឱ្យដឹង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ករណីក្មេងតូចម្តាយបង្កើតធ្វើបាប នគរបាលបានរកឃើញ និងកំពុងរកដំណោះស្រាយ ។ 

លោកស្នងការ​ខេត្ត​ បានបញ្ជាក់ថា​ បច្ចុប្បន្នក្មេងតូចនោះមានសុវត្ថិភាព លោកនឹងពិនិត្យគ្រប់ជ្រុងជ្រោយ ទាំងផ្លូវច្បាប់ និងមេត្តាធម៌រកដំណោះស្រាយដោយក្តីស្មោះត្រង់ ។ 

បន្ថែមពីនេះ​ លោកស្នងការ​ ក៏បាអំពាវនាវ​ និងស្នើសុំបងប្អូនឈប់ចែករំលែកវីដេអូម្តាយធ្វើបាបក្មេងដោយក្តីអនុគ្រោះ សូមជឿជាក់លើនគរបាលព្រៃវែង ៕

ដោយ​៖ តារា​


ចែករំលែក៖