ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.រ.ជ. បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការ GPSF ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៨, តំណាងសភាពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញនៃកម្មវិធី CAPRED។
កិច្ចប្រជុំមានគោលបំណងពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន ពិសេស (១)វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩កន្លងមក និង(២)លទ្ធផលប្រជុំដោះស្រាយបញ្ហានានារបស់ក្រុមការងារទាំង១៦ក្នុងក្របខណ្ឌវេទិកា GPSF ក្នុងឆ្នាំ២០២៤។
សម្រាប់ជំហានបន្ទាប់ ក្រោយពីពិនិត្យក្នុងក្របខណ្ឌបច្ចេកទេសរួចហើយ សេចក្តីព្រាងរបាយការណ៍ឆមាសទី២ នឹងត្រូវដាក់ជូន គ.ស.រ.ជ. ពិនិត្យពិភាក្សាបន្ថែម មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យនិងសម្រេចនាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ តារា