ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- នយោបាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជានយោបាយមិនអាចទៅរួចទេ = អត់មានកម្លាំងនយោបាយក្នុងប្រទេសផងតើធ្វើម៉េចឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាលក្នុងស្រុកកើតទៅ?
២- ធ្វើដល់បណ្ឌិតតែ សេង សារី បែរជាទៅធ្វើជាជនជាប់ចោទឲ្យ ជុន ចាន់បុត្រ សួរចម្លើយយ៉ាងលំអិតទៅវិញ = ថាឆ្លាតក៏មិនកើត តាមពិតគឺល្ងង់សុទ្ធ?
៣- ចាំមើលមើខ្មែរនៅជប៉ុនមួយក្ដាប់តូចថាបើមិនក្រោកទេខ្មែរនឹងចប់ = តើខ្មែរនឹងចប់នៅពេលណា?
៤- ខ្មែរនៅក្នុងស្រុកមិនចប់ទេ = បើនៅមានគណបក្សប្រជាជនកម្ពុជាដឹកនាំ?
៥- ខ្មែរនៅក្រៅស្រុកមួយចំនួនបានតែស្រែកពីចម្ងាយអត់បានការ = ធ្វើឲ្យតែខ្មែរខូចឈ្មោះ អាប់ឱនកិត្តិយសតែប៉ុណ្ណោះ។
៦- តើថា សេង សារី បកអាក្រាតរឿងធ្វើឆ្កែបម្រើសម្តេចតេជោ ហ៊ុន សែន = ធ្វើឆ្កែឬធ្វើជាម្ចាស់ឆ្កែមួយណាគ្រាន់បើជាង?
៧- សេង សារី ជាបញ្ញាវ័ន្តម្នាក់ដែរ = មិនគួរណានៅតែទៅឱបជើងទណ្ឌិតក្បត់ជាតិជ្រុលនិយមដែលអស់ផ្លូវដើរនោះទៀត?
៨- នេះបានហៅថាឆ្នាំងណាគ្របនឹងមែន = មិនខុសអីនាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់ទន្សាយមែន?
៩- គិតៗទៅអាស្រ័យលើចំណេះដឹងនិងសិទ្ធិនយោបាយរបស់ សេង សារី ទេ = បើឆ្លាតវៃសេង សារី នឹងមានអនាគតល្អវែងឆ្ងាយ តែបើល្ងង់នៅដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នឹងបាត់អនាគត?
១០- មានអនាគតឬមិនមានអនាគត = អាស្រ័យលើការសម្រេចចិត្តរបស់ សេង សារី ផ្ទាល់? ៕
ដោយ ៖ សិលា