ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១០ថ្ងៃ ដើមខែកុម្ភៈ! យានយន្តល្មើសសរុបចំនួន ៧៥០គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥​ បានបង្ហាញពី​របាយការណ៍លទ្ធផលរយៈពេល ១០ ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-១០ ខែកុម្ភៈ ឆ្នាំ២០២៥ រកឃើញយានយន្តល្មើសសរុបចំនួន ៧៥០គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៤៩៦គ្រឿង និងម៉ូតូ ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តចូលគោលដៅចំនួន ១២១០គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៩១៥គ្រឿង, ម៉ូតូ ២៩១គ្រឿង។

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានបង្ហាញ​ពី​របាយការណ៍​ប្រចាំ​ថ្ងៃ​នៃលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែកុម្ភៈនេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ១២៨គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ផងដែរ​ ។ 

គួរបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៤៤គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៧១គ្រឿង និងម៉ូតូ ៧៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១២៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៦៧គ្រឿង និងម៉ូតូ ៦១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖