ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អោបអ៊ុំស្រីអ្នកការងារអនាម័យ ដោយក្តីគោរព ស្រឡាញ់ចេញពីបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គោរព ស្រឡាញ់ជនរួមជាតិ គ្រប់កាលៈទេសៈ គ្មានទេការរើសអើង មានតែស្និទស្នាលរកទីបំផុតគ្មាន ដែលសមជាមេដឹកនាំប្រទេស ប្រកបដោយ គុណធម៌ គ្រប់ទម្រង់ ។ 

ចុងសប្តាហ៍ ! ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវរូបថតមួយសន្លឹក សម្តេចអោបបុគ្គលធ្វើការផ្នែកអនាម័យ ដោយក្តីគោរព ស្រឡាញ់ ញញឹម ចេញពីបេះ រហូតដល់ អ៊ុំស្រីព្រួយខ្លាចគាត់មានក្លិនមិនល្អប៉ះពាល់ដល់សម្តេច តែសម្តេចធិបតី កុំថាឡើយដល់គិតបែបនេះ សូម្បីត្រឹមនឹកឃើញក៏គ្មានដែរ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍តាមរយៈ ផេកផ្លូវការថា ៖ អ៊ុំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។

សម្តេចធិបតី បន្តថា ៖ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ 

រីករាយចុងសប្តាហ៍មិត្តទាំងអស់គ្នា។

Have a good weekend, everyone. ៕

ដោយ ៖ សិលា


ចែករំលែក៖