ទីក្រុងប៉ារីស ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយថា «នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ដែលនឹងមានការចូលរួមពីរដ្ឋជាសមាជិកចំនួន ៩៣ និងតំណាងអង្គការអន្តរជាតិជាច្រើនទៀត»៕
ដោយ ៖ សិលា