ភ្នំពេញ ៖ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានបើកការស្រាវជ្រាវករណី ដែលបុរសជនបរទេសម្នាក់មកប្តឹងនគរបាលប៉ុស្តិ៍បឹងកេងកងកងទី១ ថា«មានជនសង្ស័យឆក់យកទូរស័ព្ទលុយនិងលិសខិតឆ្លងដែន របស់ខ្លួន ។ តែតាមការពិតជនរងគ្រោះស្រវឹងដេកលក់ ត្រូវជនសង្ស័យលួចយកទ្រព្យសម្បត្តិទាំងនោះ ។
នគរបាលបានឱ្យដឹងថា ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង០០និង៤៩នាទីឈានចូលថ្ងៃទី ១៦ ខែមីនា ២០២៥ ចំណុចមុខហាងលក់ខោអាវ OQB7 ផ្លូវ៥៧ កែង ផ្លូវ ៣០២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ JOSHUA BRYCE ភេទ ប្រុស អាយុ ២៩ ឆ្នាំ សញ្ជាតិ អាហ្វ្រិកខាងត្បូង ជនជាតិ អាហ្វ្រិកខាងត្បូង ស្នាក់ នៅផ្ទះសំណាក់នង្គ័ល ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍។
ដោយឡែកជនសង្ស័យមានឈ្មោះ សុខ ទិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅដីឡូតិ៍ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។
ប្រភពដដែលបានឱ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៩:៣០នាទី ជនរងគ្រោះបានជិះកង់បីចេញពី ចំណតរថយន្តក្រុង នៅម្ដុំមាត់ទន្លេ សង្កាត់ផ្សារកណ្ដាល គោលបំណងមករកកន្លែង សម្រាក នៅផ្ទះ សំណាក់នង្គ័ល ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ។ តែពេលជនរងគ្រោះទៅ ដល់អស់បន្ទប់សម្រាកហើយ ពេលនោះជនរងគ្រោះ ក៍បានដើរចេញទៅម៉ាត ជីម៉ាត នៅផ្លូវ៥៧ កែងផ្លូវ២៩៤ ដោយបានទិញ ស្រាបៀរផឹកអស់ ៦កំប៉ុង រួចហើយខ្ញុំងងុយគេងពេកខ្ញុំក៏បានដើរទៅសម្រាក នៅមុខហាងលក់ខោអាវ OBQ7 ផ្លូវ៥៧ កែងផ្លូវ ៣០២ លង់លក់នៅទីនោះទៅ លុះពេលភ្ញាក់ឡើង វេលាម៉ោងប្រហែល ០៤:០០នាទី ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ រកមើលក៍ស្រាប់តែបាត់ទូរស័ព្ទដៃ លិខិត ឆ្លងដែន និង ទឹកប្រាក់ចំនួនប្រហែល៥០ដុល្លារអាមេ រិក លុះរហូតព្រឹកឡើងទើបជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ តែម្ដង។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឯកឧត្តមឧត្តសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងមូលដ្ឋាន បានបើកការស្រាវជ្រាវតាមរយៈកាំម៉េរាសុវត្ថិភាពនៅទីតាំងកើតហេតុ និងនៅតាមដងផ្លូវឃើញ ថា មានជនសង្ស័យម្នាក់ជិះកង់អូសរទេះអេតចាយមកដោយមានសភាពស្ងាត់ជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ និលិខិតឆ្លងដែនបានសម្រេចតែម្ដង។
ចំពោះស្នាមរបួសដៃ និងជើងរបស់ជនរងគ្រោះ គឺបណ្ដាលមកពីខ្ញុំជិះម៉ូតូជាមួយសង្សារដួលនៅឯខេត្ត សៀមរាប តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មកម្លេះ ។រីឯវត្ថុតាង ទូរស័ព្ទដៃនិងលិខិតឆ្លងដែនជនសង្ស័យត្រូវបានសមត្ថកិច្ចដកហូតបានមកវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ កសាងសំណុំរឿងបញ្ចូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកេង ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ